អាហ្រ្វិកខាងត្បូង ដាក់វិធានការសន្តិសុខសម្រាប់ការបោះឆ្នោតនៅខែក្រោយ

2024/04/29 07:48:03 pm        109

រដ្ឋាភិបាលប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃអាទិត្យ បានធានាដល់ពលរដ្ឋរបស់ខ្លួនថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ខេត្ត នៅខែក្រោយ នឹងត្រូវធ្វើឡើងក្នុងបរិយាកាសសុវត្ថិភាព និងការធានាសន្តិខុស ដោយមានរយៈពេលតែមួយខែប៉ុណ្ណោះ ដែលអ្នកបោះឆ្នោតអាហ្រ្វិកខាងត្បូងទៅបោះឆ្នោត។

រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតយុទ្ធជនយោធា លោក ថានឌី ម៉ូឌីស (Thandi Modise) បាននិយាយនៅក្នុងទីក្រុង ប្រេតូរីយ៉ា (Pretoria) ភាគខាងត្បូងថា ក្នុងនាមរដ្ឋាភិបាល យើងចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះនរណាម្នាក់ដែលមានបំណងរំខានដល់ការបោះឆ្នោត ដែលមន្ត្រីអនុវត្តច្បាប់នឹងដោះស្រាយជាមួយពួកគេ ហើយនឹងឃុំខ្លួនពួកគេ។

លោក Modise បាននិយាយថា ពួកគេនឹងពឹងផ្អែកលើការធ្វើផែនការ និងប្រតិបត្តិការ ដែលដឹកនាំដោយមានការសម្របសម្រួល និងស៊ើបការណ៍មុន អំឡុងពេលនិងក្រោយការបោះឆ្នោត។ យើងបានដាក់វិធានការណ៍នៅនឹងកន្លែងដើម្បីការពារសម្ភារៈសាធារណៈទាំងអស់ ដែលនឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត រួមទាំងចំណុចសំខាន់ៗរបស់ប្រទេស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលអាចជាគោលដៅរបស់ឧក្រិដ្ឋជន។ ជនណាក៏ដោយដែលរំខាន ឬបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមានពិរុទ្ធភាពពីបទល្មើសព្រហ្មទណ្ឌ ហើយអាចជាប់ពន្ធនាការអតិបរមា ៣០ឆ្នាំ ប្រសិនបើរកឃើញថាមានទោស។

លោក Modise ជាអ្នកដែលបានព្រមានសាធារណជនប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម និងការគម្រាមកំហែងនានា បាននិយាយថា រដ្ឋអាជ្ញាក៍បានត្រៀមខ្លួន ក្នុងការកាត់ទោសបទល្មើសនានា ដូចជាការក្លែងបន្លំសន្លឹកឆ្នោត និងអំពើពុករលួយ ការជ្រៀតជ្រែកកិច្ចការរបស់មន្ត្រីបោះឆ្នោត និងការបង្ខំនរណាម្នាក់ឱ្យបោះឆ្នោត។

លោករដ្ឋមន្ត្រី និយាយថា ផែនការសន្តិសុខនឹងត្រូវបានត្រួតពិនិត្យជាប់ជានិច្ច ខណៈស្ថានភាពប្រែប្រួល ហើយនឹងសម្រួលទៅតាមភាពចាំបាច់។

យោងតាមស្ថាប័នគ្រប់គ្រងការបោះឆ្នោតរបស់ប្រទេសអាហ្រ្វិកខាងត្បូង បានឲ្យដឹងថា ការបោះឆ្នោតឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងមានការប្រកួតប្រជែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយមានបេក្ខជនជាង ១៤.០០០នាក់ ចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន ៨៨៧ នៅក្នុងសភាជាតិ និងថ្នាក់ខេត្ត។ ប្រទេសអាហ្រ្វិកខាងត្បូង នឹងរៀបចំការបោះឆ្នោតជាតិ និងរដ្ឋាភិបាលតំបន់ នៅថ្ងៃទី ២៩ ខែឧសភា។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm