ចិន កំពុងជំរុញកងកម្លាំងនាវាមុជទឹករបស់ខ្លួនឱ្យអត់ធ្មត់ និងធ្វើសមយុទ្ធហ្វឹកហាត់កាន់តែខ្លាំងនិងជាក់ស្តែងច្រើនបន្ថែមទៀត។ គោលដៅគឺដើម្បីឱ្យនាវាមុជទឹកអាចធ្វើប្រតិបត្តិការកាន់តែឆ្ងាយពីឆ្នេរសមុទ្រចិន និងកាន់តែជ្រៅទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលតម្រូវឱ្យមេបញ្ជាការ និងកងនាវិកមានសមត្ថភាពជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមដែលអាចបត់បែនបាន ដែលជាបទដ្ឋាននៅក្នុងទីបញ្ជាការកងនាវាចរខាងលិច។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានសិក្សាដែនសមុទ្រចិននៅមហាវិទ្យាល័យស្ដីពីសង្រ្គាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក ការផ្លាស់ប្តូរនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ក្រុមនាវិកនាវាមុជទឹក។ ការហ្វឹកហ្វឺនបានក្លាយទៅជា ភាពប្រាកដនិយម កាន់តែម៉ត់ចត់ និងស្តង់ដារនៅទូទាំងកងនាវា ។ ទោះបីជាមានការតានតឹងលើឧបករណ៍នាវាមុជទឹក និងក្រុមនាវិកក៏ដោយ ការផ្លាស់ប្តូរទាំងនេះចំពោះការហ្វឹកហាត់អាចផ្តល់លទ្ធផលដល់កងនាវាមុជទឹកដែលមានសមត្ថភាពប្រយុទ្ធបន្ថែមទៀតដែលកំពុងប្រតិបត្តិការនៅទូទាំងសមុទ្រប៉ាស៊ីហ្វិកខាងលិច។

ការផ្លាស់ប្តូរតាំងពីឆ្នាំ២០១៤ នៅពេលយុទ្ធសាស្រ្តយោធារបស់ប្រទេសចិនបានពង្រីកចាប់ពីការការពារទ្វីបនៅតាមព្រំដែនរបស់ប្រទេសចិន ទៅដល់ប្រតិបត្តិការទឹកខៀវនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។
ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមមេដឹកនាំចិន បានអំពាវនាវឱ្យនាវាមុជទឹកវាយប្រហារទទួលយកការផ្តល់ព័ត៌មាន ជាជាងចំណាយពេលអត់ប្រយោធន៍ ក្នុងនាមជាអ្នកប្រមាញ់ ពួកគេនឹងបញ្ជូន និងទទួលទិន្នន័យគោលដៅពីប្រភពខាងក្រៅដូចជា នាវាប្រយុទ្ធលើដី យន្តហោះ និងទីស្នាក់ការកងនាវា។

លោក Christopher Sharman និង លោក Terry Hess ដែលជាសហនិពន្ធរបាយការណ៍ CMSI បានសរសេរថា ខណៈកងកម្លាំងរំដោះប្រជាជនចិន PLA បានសង្កត់ធ្ងន់តម្រូវការក្នុងសម័យសង្គ្រាមក្នុងការហ្វឹកហាត់អស់ជាច្រើនឆ្នាំ តម្រូវការច្បាស់លាស់លើការហ្វឹកហាត់ក្រោមលក្ខខណ្ឌដែលត្រូវរំពឹងទុកក្នុងការប្រយុទ្ធនឹងបន្ថែមភាពរឹងមាំ និងភាពម៉ត់ចត់ដល់ការហ្វឹកហ្វឺននេះ និងជំរុញឱ្យអង្គភាពហ្វឹកហាត់ប្រៀបបានធ្វើសង្គ្រាមពិតៗ ៕