
រដ្ឋមន្ត្រីអង់គ្លេស និងអៀរឡង់ គ្រោងនឹងជួបគ្នា ខណៈដែលភាពតានតឹង កើនឡើងខ្លាំងជុំវិញគោលនយោបាយរបស់ចក្រភពអង់គ្លេសស្តីពីជនអន្តោប្រវេសន៍។
រដ្ឋាភិបាលអៀរឡង់ និយាយថា ខ្លួនកំពុងមើលឃើញលំហូរចូលនៃអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីអៀរឡង់ខាងជើង ដោយសារតែពួកគេ «ភ័យខ្លាច»ចំពោះការបញ្ជូនទៅប្រទេសរ្វ៉ាន់ដា។
រដ្ឋាភិបាលនេះ បានបញ្ជាក់ថា ខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេសអៀរឡង់ផ្តល់ «មធ្យោបាយគេចពីច្បាប់»សម្រាប់ «បញ្ហាប្រឈមទេសន្តរប្រវេសន៍»របស់នរណាម្នាក់ផ្សេងទៀតឡើយ។
ប៉ុន្តែអង់គ្លេសនិយាយថា ខ្លួននឹងមិនយកពួកគេមកវិញទេ លុះត្រាតែសហភាពអឺរ៉ុប ផ្លាស់ប្តូរជំហររបស់ខ្លួនលើការបញ្ជូនជនអន្តោប្រវេសន៍ទៅបារាំងវិញ។
កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អៀរឡង់ នឹងត្រូវធ្វើឡើង នៅថ្ងៃចន្ទនេះ ប៉ុន្តែត្រូវបានពន្យារពេលកាលល្ងាចថ្ងៃអាទិត្យ ដោយគ្មានការពន្យល់ឡើយ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រី ត្រូវជួបជុំគ្នានៅទីក្រុងឡុងដ៍សម្រាប់កិច្ចប្រជុំដែលត្រូវបានគេគ្រោងទុកក្នុងអំឡុងពេលសន្និសីទអន្តររដ្ឋាភិបាលអង់គ្លេស-អៀរឡង់។
អៀរឡង់ បាននិយាយថា ៨០ភាគរយ នៃអ្នកស្វែងរកសិទ្ធិជ្រកកោនថ្មីៗនេះ បានមកដល់ពីអៀរឡង់ខាងជើង។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុណាក់ ( Rishi Sunak) បានអះអាងថា លំហូរនៃប្រជាជនទៅកាន់ប្រទេសអៀរឡង់ដែលកើនឡើងនោះ បង្ហាញថា គោលនយោបាយសិទ្ធិជ្រកកោនរបស់ប្រទេសរ៉្វាន់ដា ដែលបានក្លាយជាច្បាប់ កាលពីសប្តាហ៍មុន កំពុងដំណើរការ ជាការរារាំងរួចទៅហើយ។