អ្នកទោសសង្គ្រាមអ៊ុយក្រែន និយាយអំពីការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ពេលកំពុងជាប់ឃុំ

2024/04/29 10:20:29 pm        178

ទាហានជើងទឹកអ៊ុយក្រែនមា្នក់ បានប្រាប់ឲ្យដឹងថា រូបគេបានស៊ូទ្រាំនឹងការធ្វើទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្តរយៈពេល ៩ខែ ក្នុងនាមជាអ្នកទោសសង្គ្រាមរបស់រុស្ស៊ី ប៉ុន្តែត្រូវបានឲ្យពេលសម្រាក និងស្តារនីតិសម្បទាឡើងវិញ ក្នុងរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះ មុនពេលត្រូវបានបញ្ជាឲ្យត្រឡប់ទៅអង្គភាពរបស់ខ្លួនវិញ។

នាយទាហានរូបនេះដែលសុំឲ្យស្គាល់អត្តសញ្ញាណត្រឹមឈ្មោះ Smiley បានត្រឡប់ទៅបំពេញកាតព្វកិច្ចវិញដោយស្ម័គ្រចិត្ត។ ប៉ុន្តែវាត្រឹមតែជាពេលវេលាដែលរូបគេបានទទួលការហ្វឹកហ្វឺនផ្នែកប្រយុទ្ធយ៉ាងខ្លាំងក្លា ពោលគឺនៅប៉ុនានសប្តាហ៍បន្ទាប់ពីការរងរបួសទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងខ្លាំងក្លា បានចាប់ផ្តើមលេចរូបរាងឡើង។

រូបគេបាននិយាយថា៖ «ខ្ញុំបានចាប់ផ្តើមមានការចងចាំឡើងវិញ និងសុបិនអាក្រក់។ ខ្ញុំគេងបានតែ ២ម៉ោងប៉ុណ្ណោះ ហើយភ្ញាក់ឡើងដោយកន្លែងដេកទទឹកជោក»។ រូបគេត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជម្ងឺស្ត្រេសក្រោយមានការប៉ះទង្គិចផ្លូវចិត្ត ហើយត្រូវបានបញ្ជូនទៅកាន់ការថែទាំផ្លូវចិត្ត និងនៅតែទទួលការព្យាបាលជាប់ជានិច្ច។

អតីតអ្នកទោស មន្ត្រី និងអ្នកចិត្តសាស្រ្ត បាននិយាយថា អ៊ុយក្រែនទើបតែចាប់ផ្តើមយល់ពីផលប៉ះពាល់យូរអង្វែងនៃការប៉ះទង្គិចដែលអ្នកទោសសង្គ្រាមបានជួបប្រទះនៅក្នុងការជាប់ឃុំឃាំងរបស់រុស្ស៊ី ប៉ុន្តែប្រទេសនេះបាន និងកំពុងមិនបានព្យាបាលពួកគេឲ្យបានត្រឹមត្រូវ ហើយបញ្ជូនពួកគេឲ្យត្រឡប់ទៅបំពេញកាតព្វកិច្ចវិញលឿនពេក។

គួរបញ្ជាក់ដែរថា អ្នកទោសសង្គ្រាមអ៊ុយក្រែនជិត ៣.០០០នាក់ត្រូវបានដោះលែងពីប្រទេសរុស្ស៊ី នៅក្នុងការដោះដូរអ្នកទោស ចាប់តាំងពីការលុកលុយ បានចាប់ផ្តើមឡើងនៅឆ្នាំ២០២២។ ហើយមនុស្សជាង ១០.០០០នាក់នៅតែស្ថិតក្នុងការឃុំឃាំងរបស់រុស្ស៊ី ដែលខ្លះបានស៊ូទ្រាំនឹងលក្ខខណ្ឌរយៈពេល ២ឆ្នាំ ដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានពិពណ៌នាថា ជារឿងដ៏គួរឲ្យរន្ធត់ណាស់។

ចំណែកលោក Andriy Kostin អគ្គរដ្ឋអាជ្ញារបស់អ៊ុយក្រែនបាននិយាយកាលពីខែកញ្ញាថា៖ «ប្រហែល ៩០ភាគរយនៃអ្នកទោសសង្គ្រាមអ៊ុយក្រែនត្រូវទទួលរងនូវការធ្វើទារុណកម្ម ការចាប់រំលោភសេពសន្ថវៈ ការគំរាមកំហែងអំពើហិង្សាផ្លូវភេទ ឬទម្រង់នៃការប្រព្រឹត្តអាក្រក់ផ្សេងទៀត»។ យោធារុស្ស៊ីមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយលើការចោទប្រកាន់ពីបទធ្វើបាបអ្នកទោសសង្គ្រាមអ៊ុយក្រែននេះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm