
សារព័ត៌មាន The Telegraph បានរាយការណ៍ថា ចក្រភពអង់គ្លេស គ្រោងនឹងបំពាក់អាវុធដល់កងកម្លាំងប្រដាប់អាវុធជាមួយនឹងមីស៊ីលល្បឿនលឿនជាងសំឡេងដែលផលិតក្នុងស្រុក នៅចុងទសវត្សរ៍នេះ។
ក្រុមមេដឹកនាំយោធា ចង់បានអាវុធដែលមានល្បឿនលឿនជាងសំឡេង ខណៈរដ្ឋាភិបាលនេះ កំពុងប្រជែងជាមួយចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិ (MoD) បានបញ្ជាក់ថា សព្វាវុធថ្មីនេះ ត្រូវបានរចនា និងផលិតឡើងទាំងស្រុង នៅក្នុងចក្រភពអង់គ្លេស ហើយត្រូវបានគេយល់ថា បានកំណត់កាលបរិច្ឆេទនៅឆ្នាំ ២០៣០ សម្រាប់ការដាក់វាឲ្យដំណើរការ។
គម្រោងនេះ ត្រូវបានបង្ហាញដោយលោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak) ជាទិសដៅមួយសម្រាប់ការបង្កើនថវិកាចំនួន ៧៥ពាន់លានផោន ដែលបានគ្រោងទុក នៅក្នុងថវិកាការពារជាតិ ក្នុងរយៈពេល ៦ឆ្នាំខាងមុខ។
ប្រភពការពារជាតិរបស់រដ្ឋាភិបាល បាននិយាយថា៖«គម្រោងទំនើបៗបែបនេះ គឺអាចធ្វើទៅបានដោយសារតែការវិនិយោគថ្មីដ៏ធំដែលរដ្ឋាភិបាល បានធ្វើនៅសប្តាហ៍នេះ ក្នុងការធ្វើទំនើបកម្មផ្នែកការពារជាតិ។