សៀមរាប ៖ ខណៈដែលអាកាសធាតុនាពេលបច្ចុប្បន្នមានសីតុណ្ហភាពកាន់តែក្ដៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ គណៈគ្រប់គ្រងនៃសាលាបឋមសិក្សាវត្តបូព៌ ដែលជាសាលាបឋមសិក្សាគំរូមួយប្រចាំខេត្តសៀមរាប បានសម្រេចផ្លាស់ប្ដូរម៉ោងពេលសិក្សារបស់សិស្ស ដោយកំណត់ឱ្យសិស្សរៀនពេលព្រឹកអនុញ្ញាតឱ្យចេញទៅផ្ទះនៅម៉ោង ១០: ៣០ នាទី និងសិស្សរៀនពេលរសៀលអនុញ្ញាតឱ្យចូលរៀននៅម៉ោង ១:៣០ នាទី ។ ការសម្រេចនេះគឺត្រូវអនុវត្តចាប់ពីថ្ងៃចន្ទទី ២៩ ខែមេសា ឆ្នាំ ២០២៤ នេះតទៅ។







