មេដឹកនាំចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅបារាំង ស៊ែប៊ី និងហុងគ្រី ដើម្បីជំរុញទំនាក់ទំនង នៅ EU

2024/04/29 11:33:47 pm        34

ប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជីនពីង) នឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភា ដែលជាដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកដំបូងរបស់លោក ក្នុងរយៈពេល ៥ឆ្នាំ ដោយការធ្វើដំណើរទៅនេះ គឺមានគោលបំណងជំរុញដល់ទំនាក់ទំនងសហភាពអឺរ៉ុប (EU) ខណៈដែលភាពតានតឹងជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតជាងគេទី២ របស់ពិភពលោកមួយនេះ កើនឡើងជាលំដាប់។

នៅក្នុងកិច្ចពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ប្រទេសបារាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ទំនាក់ទំនងទ្វេភាគីជាមួយបារាំងបន្តរក្សាបាននូវសន្ទុះវិវត្តន៍ទៅមុខយ៉ាងល្អប្រសើរ ហើយប្រទេសទាំង២ មានទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lin បាននិយាយថា៖ «វាដល់ពេលវេលាហើយ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងបារាំងឲ្យឆ្ពោះទៅកាន់កម្រិតថ្មីមួយ ហើយផ្តល់កម្លាំងរុញច្រានថ្មីដល់ការវិវត្តប្រកបដោយភាពល្អប្រសើរល្អនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប ដើម្បីរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវឌ្ឍនភាពពិភពលោក»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖ «ប្រទេសចិនទន្ទឹងរង់ចាំធ្វើការជាមួយបារាំង ដើម្បីបង្កើនទំនុកចិត្តដល់គ្នាទៅវិញទៅមកទាំងផ្នែកនយោបាយ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ»។

គួរបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមកជាមួយ EU បានធ្វើឲ្យទំនាក់ទំនងចិន-បារាំងមានសភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងៗ នៅពេលដែលទីក្រុងប៉ារីសបានគាំទ្រដល់ការស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុបប្រឆាំងនឹងការឧបត្ថម្ភធន ចំពោះការនាំចូលរថយន្តអគ្គិសនីរបស់ចិន។ បន្ទាប់មក ប្រទេសចិនបានបើកការស៊ើបអង្កេតប្រឆាំងការលក់តម្លៃថោកលើស្រាគោញាក់ ជាវិធានការមួយដែលត្រូវបានគេមើលឃើញថា បាញ់ឆ្ពោះទៅបារាំង៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        8
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm