
មន្ត្រីអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ ហាក់ដូចជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អាចនឹងចេញដីកាចាប់ខ្លួនមេដឹកនាំរបស់ប្រទេសនេះ ខណៈដែលសម្ពាធអន្តរជាតិ កើនឡើងជុំវិញសង្គ្រាមរបស់ខ្លួន ជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។
ទន្ទឹមនឹងនេះដែរ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុងហ្កាហ្សាភាគខាងត្បូងនៃទីក្រុងរ៉ាហ្វា ( Rafah) ពេញមួយយប់ និងដល់ថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងតិច ២២នាក់ ក្នុងនោះមានស្ត្រី ៦ នាក់ និងកុមារ ៥នាក់ ដែលម្នាក់ក្នុងចំណោមពួកគេ មានអាយុត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ នេះបើយោងតាមកំណត់ត្រារបស់មន្ទីរពេទ្យ និងអ្នកសារព័ត៌មានAP។
តុលការ ICC បានបើកការស៊ើបអង្កេតកាលពីបីឆ្នាំមុន ទៅលើឧក្រិដ្ឋកម្មសង្រ្គាមដែលអាចប្រព្រឹត្តដោយ អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលត្រឡប់ទៅសង្រ្គាមអ៊ីស្រាអែល និងហាម៉ាសឆ្នាំ ២០១៤ ប៉ុន្តែតុលាការនេះ មិនបានផ្តល់ការចង្អុលបង្ហាញថា ដីកាបែបនេះ ជិតមកដល់នោះទេ។ ពុំមានការអត្ថាធិប្បាយពីតុលាការទេ នៅពីថ្ងៃចន្ទនេះទេ។
ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានជូនដំណឹងដល់បេសកកម្មអ៊ីស្រាអែលអំពី «ពាក្យចចាមអារ៉ាម" ដែលដីកាអាចត្រូវបានចេញប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយ និងយោធា។ វាមិនច្បាស់ថា មានអ្វីដែលជំរុញឲ្យអ៊ីស្រាអែល មានការព្រួយបារម្ភទេ។