ប្រមុខ NATO និយាយថា លំហូរអាវុធទៅកាន់អ៊ុយក្រែននឹងកើនឡើង

2024/04/30 06:37:58 am        242

ប្រមុខអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃចន្ទ (ទី២៩ ខែមេសា) នេះ បានប្រាប់ប្រជាជនអ៊ុយក្រែនថា សមាជិកនៃសម្ព័ន្ធភាពយោធារបស់លោក មិនបានធ្វើតាមការសន្យារបស់ខ្លួន ក្នុងការផ្ដល់ជំនួយយោធាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែបាននិយាយថា លំហូរនៃអាវុធ និងគ្រាប់រំសេវ ឥឡូវនេះនឹងកើនឡើងជាក់ជាមិនខាន។

ដោយមិនបានប្រាប់ឲ្យដឹងពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់អ៊ុយក្រែននោះ អគ្គលេខាធិការនៃសម្ព័ន្ធយោធាឆ្លងមហាសមុទ្រអាត្លង់ទិក បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហើយគ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់សភាអ៊ុយក្រែន ឬសភា Rada។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Stoltenberg ដែលជាលើកទី៣ គិតចាប់តាំងពីមានការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កើតមានឡើងក្នុងគ្រាដែលអ៊ុយក្រែនជួបនឹងការលំបាក នៅសមរភូមិ។ បន្ទាប់ពីការវាយបករបស់អ៊ុយក្រែន រងបរាជ័យកាលពីឆ្នាំមុន កងកម្លាំងរុស្ស៊ីបានមានប្រៀប ដោយយ៉ាងហោចណាស់ក៏មួយផ្នែក ដោយសារតែការខ្វះខាតអាវុធ និងគ្រាប់រំសេវដែលផ្ដល់ដោយដៃគូលោកខាងលិចរបស់ទីក្រុងគីវដែរ។

លោក Stoltenberg បាននិយាយថា៖ «ខ្ញុំនឹងស្មោះត្រង់ទាំងជាមួយប្រធានាធិបតីលោក Zelenskiy និងសភា Rada ដែលសម្ព័ន្ធមិត្តរបស់អង្គការណាតូ មិនបានផ្ដល់នូវអ្វីដែលយើងបានសន្យាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សហរដ្ឋអាមេរិកបានចំណាយពេល ៦ខែ ទើបបានយល់ព្រមលើកញ្ចប់ជំនួយ ហើយសម្ព័ន្ធមិត្តអឺរ៉ុបមិនបានផ្តល់គ្រាប់រំសេវដែលយើងបានសន្យានោះទេ។ ប៉ុន្តែឥឡូវនេះ ខ្ញុំមានទំនុកចិត្តថា អ្វីៗនឹងផ្លាស់ប្តូរជាមិនខាន»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm