មន្ត្រីទីក្រុង Ankara៖ ទួរគីគាំទ្រលោក Rutte ធ្វើជាប្រធានអង្គការណាតូបន្ទាប់

2024/04/30 06:39:09 am        235

មន្ត្រីទួរគី នៅថ្ងៃចន្ទ (ទី២៩ ខែមេសា) នេះ បាននិយាយថា ប្រទេសទួរគីបានប្រាប់សម្ព័ន្ធមិត្តថា ខ្លួននឹងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ធ្វើជាអគ្គលេខាធិការបន្ទាប់របស់អង្គការណាតូ (NATO) ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាឲ្យរូបលោកបាននូវតួនាទីដ៏កំពូលនេះ។

ប្រធានបន្ទាប់របស់អង្គការណាតូនឹងជួបជាមួយបញ្ហាប្រឈមលើការគាំទ្ររបស់សម្ព័ន្ធមិត្ត សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ខណៈការពារប្រឆាំងនឹងការកើនឡើងដែលអាចទាញសម្ព័ន្ធមិត្តយោធាមួយនេះឲ្យធ្លាក់ចូលក្នុងសង្រ្គាមដោយផ្ទាល់ជាមួយទីក្រុងមូស្គូ។ អង្គការណាតូត្រូវធ្វើការសម្រេចដោយឯកច្ឆន្ទ ដូច្នេះ បេក្ខជនម្នាក់ៗត្រូវការការគាំទ្រពីសម្ព័ន្ធមិត្តទាំង ៣២ប្រទេស។

គួរបញ្ជាក់ថា នៅមុននេះ ទួរគី រួមជាមួយនឹងប្រទេសសមាជិកណាតូផ្សេងទៀត ដូចជាហុងគ្រី ស្លូវ៉ាគី និងរូម៉ានីដែលប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Klaud Iohannis កំពុងឈរឈ្មោះប្រជែងនឹងលោក Rutte មិនបានបង្ហាញជាសាធារណៈនូវការគាំទ្ររបស់ខ្លួន ដើម្បីឲ្យលោក Rutte ស្នងតំណែងលោក Jens Stoltenberg ដែលនឹងចុះចេញពីតួនាទីជាប្រមុខសម្ព័ន្ធភាពយោធានេះ នៅក្នុងខែតុលា។ .

តែយ៉ាងណាក្ដី ការព្រមគាំទ្ររបស់ទីក្រុង Ankara អាចបង្កើនសម្ពាធឲ្យលោក Iohannis ដកខ្លួនចេញពីការប្រកួត ទោះបីជាហុងគ្រីបានសម្តែងការប្រឆាំងទៅនឹងបេក្ខភាពរបស់លោក Rutte ក៏ដោយ។ 

ជាមួយគ្នានេះ សហរដ្ឋអាមេរិក បារាំង អាឡឺម៉ង់ អង់គ្លេស និងសមាជិកសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញរួចហើយនូវការគាំទ្រដល់បេក្ខភាពរបស់លោក Rutte។

ដោយដកស្រង់សម្តីអ្នកការទូតរបស់អង្គការណាតូ ទីភ្នាក់ងារសារព័ត៌មានហូឡង់ ANP បានឲ្យដឹងថា ប្រទេសទួរគីបានសម្រេចគាំទ្របេក្ខភាពរបស់លោក Rutte ប៉ុន្តែសារព័ត៌មាននេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ចំណែកទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ទួរគី ក៏បានបញ្ជាក់ពីការគាំទ្ររបស់ទីក្រុង Ankara ផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm