ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋពេញមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានដឹកទឹកស្អាតផ្តល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោជាង២០០គ្រួសារ ប្រមាណ៦០ម៉ែត្រត្រីគុណ។
លោក អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋានខេត្តំពត បានប្រាប់ឱ្យដឹងថា ផ្អែកតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺពេញមួយថ្ងៃនៃថ្ងែទី២៩ ខែមេសានេះ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គីភ័យបានដឹកជញ្ជូនទឹកស្អាតចំនួន៦រថយន្តស្មើនឹង៦០ម៉ែត្រត្រីគុណយកទៅចែកជូនប្រជាពលដ្ឋចំនួន ២៣០គ្រសារ និងវត្តមួយក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោដែលកំពុងខ្វះខាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ កម្លាំងរបស់លោកនឹងបន្តចុះចែកទឹកនៅមូលដ្ឋានដែលខ្វះខាតផ្សេងៗទៀត ស្របតាមការណែនាំពីលោកស្នងការខេត្តបន្តទៀត ដោយមិនបណ្តែតបណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋដាច់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ៕






