ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រះវិហារនិង សមិទ្ធផលនានា នៅវត្តវេឡុវនារាម( ព្រៃឫស្សី ) នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា មានមេដឹកនាំល្អ ប្រទេសមានសុខសន្តិភាព និងមានការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

ឯកឧត្តម បានថ្លើមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងអគ្គបញ្ជាការដ្ឋាន មន្ត្រីរាជការ អាជ្ញាធរដែនដី រួមជាមួយពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងសប្បុរសជននានា គ្រប់ទិសទី ដែលបានជួយកសាង សមិទ្ធផលនានៅក្នុងវនៅវត្តវេឡុវនារាម( ព្រៃឫស្សី )នេះ មានកុដិ ព្រះវិហារ មានសាលាធម្មសភា និងមានសមិទ្ធិផលជាច្រើនទៀត ទុកសម្រាប់ពុទ្ធសាសនា ។

ឯកឧត្តម បានលើកឡើងថា នៅបរិយាកាសដ៏សែនសប្បាយរីករាយនេះអាចប្រព្រឹត្តទៅបានក៏ដោយសារកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត របស់សម្ដេចតេជោ ជាអតីតមេដឹកនាំបានប្រែក្លាយជាប្រទេសមួយនេះ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ទាំងនេះនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ បានកោតសរសើរចំពោះពុទ្ធបរិស័ទគណៈកម្មការអាចារ្យវត្ត និងក្រុមការងារចុះមូលដ្ឋានខណ្ឌសង្កាត់ដែលបានរួមសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីសំពូនឆ្លងដាក់ឲ្យប្រើប្រាស់នូវព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តនេះឡើងប្រកបដោយបរិយាកាសសប្បាយរីករាយដើម្បីរួមគ្នាលើកស្ទួយផ្នែកពុទ្ធចក្ររបស់ខ្មែរយើងឲ្យកាន់តែរីកចម្រើន។
បន្ទាប់មក ឯកឧត្តម ឥត សារ៉ាត់ និងលោកជំទាវ ព្រះសង្ឃ ពុទ្ធបរិស័ទ រួមជាមួយនឹងសប្បុរសជននានា បានចូលរួមកសាង វត្តវេឡុវនារាម( ព្រៃឫស្សី) បានកាត់ខ្សែបូរ ដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រះវិហារ រួមនិងសមិទ្ធផលនានាក្នុងវត្ត ព្រមទាំងប្រគេនបច្ច័យកសាងវត្តបង្ហើយ ចំនួន ២ម៉ឺនដុល្លារ និងធ្វើពិធីរាំបាទព្រះសង្ឃចំនួន ១០០ អង្គ ផងដែរ។អត្ថបទ ៖ សូ ប្រុស


