ក្រុមសហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងដោះស្រាយវិវាទការងាររហ័ស និងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ

2024/04/30 03:31:54 pm        309

ក្រុមសហជីពនៅកម្ពុជាមើលឃើញថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះមានយន្តការដោះស្រាយវិវាទការងារល្អប្រសើរ រហ័ស និងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ ដែល​នេះជា​សញ្ញា​ល្អ​ក្នុង​ការលើកកម្ពស់សិទ្ធិកម្មករ និងបង្កឱ្យមានសុខដុមរមនីយកម្ម​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​។

លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើកឡើងថា​៖​«ខ្ញុំ​មើល​ឃើញ​រាជ​រដ្ឋាភិបាលដែលមានក្រសួងការងារបានចុះទៅដោះស្រាយផ្ទាល់លើវិវាទការងារ ជាពិសេស​ក្នុង​ករណីថៅកែរត់ចោលរោងចក្រ។ ថ្មីៗនេះយើងឃើញមានករណីរោងចក្រ Y&W, រោងចក្រ R&G ជាដើម ខ្ញុំឃើញក្រសួងការងារទៅដោះស្រាយផ្ទាល់។ ខ្ញុំសារទរនូវ​យន្ត​ការ​ដ៏​ល្អស​ម្រាប់​កម្មករនេះ»។

លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ទៅដល់ដៃបងប្អូនកម្មករផ្ទាល់ បន្ទាប់​ពី​រោង​ចក្រ​ជួបបញ្ហាឈានដល់ការបិទទ្វា ដែលទាំងនេះគឺជាការផ្តល់ដំណោះស្រាយលឿន និង​មាន​គុណ​ភាព​របស់រាជរដ្ឋាភិបាលនៅអាណត្តិនេះ។ យន្តការដោះ​ស្រាយ​វិវាទ​ការងារ​លឿន​បែប​នេះ​គឺ​ជា​រឿង​មួយល្អប្រសើរ ហើយវាបង្ហាញពីការយកចិត្តទុកដាក់ និងការពារសិទ្ធិ​ទៅ​ដល់​បង​ប្អូន​កម្មករ​និយោជិ​ត​ទាំងអស់គ្នាផងដែរ។ 

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) លើកឡើងថា៖ «ចំពោះ​វិវាទ​ការងារ​ករណី​ចុងក្រោយនេះយើងឃើញមានការដោះស្រាយលឿន។ ចំពោះខ្ញុំ គោលនយោបាយ​ដែល​រាជ​រដ្ឋាភិបាលកំពុងធ្វើសម្រាប់កម្មករ យើងគាំទ្រហើយរំពឹង​មានកា​រ​ដោះស្រា​យ​វិវា​ទ​ការងារ​មាន​ភាព​សហ័ស លឿន ការពារផលប្រយោជន៍កម្មករដូច្នេះ»។

លោកបន្ថែមថា ក្រៅតែពីការដោះស្រាយវិវាទជូនកម្មករបានឆាប់រហ័ស និងមានប្រសិទ្ធិ​ភាព​បែប​នេះ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បាន​នាំយក​ឱកាស​ការងារ​ជា​ច្រើន​ពាន់​កន្លែង​ទៅដ​ល់មុខរោងចក្រ សម្រាប់ឱ្យបងប្អូនកម្មករទទួលបានការងារធ្វើថ្មី បន្ទាប់ពីរោងចក្រមានបញ្ហា។ គោលនយោបាយនេះគឺមានសារសំខាន់ និងមានភាពថ្មីស្រឡាងសម្រាប់បងប្អូនកម្មករ។

ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ចាប់អារម្មណ៍​លើការ​ពង្រីកវិសាល​ភាព​ប.ស.ស. ដែលក្នុងនោះកម្មករអាចប្រើប័ណ្ណប.ស.ស. ដើម្បីទៅពិនិត្យសុខភាព និងថែ​ទាំ​សុខភាព​ដោយឥតគិតថ្លៃ។ ការផ្តល់ជូនសម្រាប់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលនេះគឺបានផ្តល់អត្ថប្រយោជន៍ និងជួយសម្រួលដល់ជីវភាពកម្មករ ជាពិសេសការទប់ការចំណាយ។ 

ទន្ទឹមនឹងនេះក្រុមសហជីពនៅកម្ពុជាបានសារទរយ៉ាងខ្លាំងទៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករនិយោជិតក្នុងនោះមានដូចជា ការអនុញ្ញាតឱ្យកម្មករប្រើបណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ, ការផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីមានផ្ទៃពោះ និងអំឡុងពេលសម្រាកមាតុភាព, ការពិនិត្យផ្ទៃពោះ, ការតំឡើងប្រាក់ឈ្នួល, ការផ្តល់ការរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm