អ្នកជំនាញUNនិយាយថា មីស៊ីលកូរ៉េខាងជើង បានធ្លាក់នៅទីក្រុង Kharkov ប្រទេសអ៊ុយក្រែន

2024/04/30 03:57:43 pm        479

កម្ទេចកម្ទីមីស៊ីល ដែលបានធ្លាក់នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករា គឺមកពីមីស៊ីលបាលីស្ទីករបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមរបាយការណ៍ ពីក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បញ្ជូនទៅកាន់គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខ ហើយត្រូវបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា។

ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ បានបង្ហាញបំណែកនៃមីស៊ីលដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយបាននិយាយថា មីស៊ីលនេះអាចជាមីស៊ីលត្រូវបានផ្គត់ផ្គង់ដោយប្រទេសកូរ៉េខាងជើង។ នៅក្នុងរបាយការណ៍ ក្រុមអ្នកឃ្លាំមើល បានសន្និដ្ឋានថា កម្ទេចកម្ទីមកពីមីស៊ីលប្រភេទ Hwasong-11 ហើយស្ថិតក្នុងការបំពានលើការហាមប្រាមអាវុធដាក់បានទៅលើប្រទេសកូរ៉េខាងជើង ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ជុំវិញកម្មវិធីមីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

នៅក្នុងរបាយការណ៍ ក្រុមអ្នកឃ្លាំមើល និយាយថា ពួកគេពុំអាចកំណត់អត្តសញ្ញាណដោយឯករាជ្យ ពីទីកន្លែង ដែលមីស៊ីលនេះត្រូវបានបាញ់ចេញ ឬដោយនរណាម្នាក់ឡើយ។

បេសកកម្មរបស់ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

កន្លងមក សហរដ្ឋអាមេរិក និងប្រទេសមួយចំនួន បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីបទផ្ទេរសព្វាវុធទៅឱ្យប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងអ៊ុយក្រែន ដែលខ្លួនបានវាយលុកចូលរយៈពេលជាងពីរកន្លងទៅ។ ប៉ុន្តែភាគីទាំងពីរ បានបដិសេធការចោទប្រកាន់នេះ ខណៈកាលពីឆ្នាំមុន ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm