ភ្នំពេញ៖ ក្រសួងសុខាភិបាលបានស្នើដល់មូលដ្ឋានសេវាសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតពី ក្រសួងលើការផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ត្រូវមានគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ និងបន្ទប់ស ង្គ្រោះបន្ទាន់ជាចាំបាច់នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៩ ខែកក្កដា។
ក្រសួងបញ្ជាក់បន្ថែមថា ទីតាំងសេវាសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្ដល់វ៉ាក់សាំ ងបង្ការកូវីដ ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា៖ ត្រូវមានកន្លែង និងបុគ្គលិករង់ចាំត្រួតពិនិត្យ សុខភាពអតិថិជន, មានគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់, មានបន្ទប់សង្គ្រោះបន្ទាន់ ដែលបំពាក់សម្ភារ គ្រប់គ្រាន់, ប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំង, ប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យការចម្លងរោគ និង ប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត្រជាដើម។
ក្រសួងបន្ថែមថា មូលដ្ឋានសេវាសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាប្រភេទដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហៅកាត់ WHO៕ ដោយ៖ គង់ ឌិន

