អាជ្ញាធរខណ្ឌ៧មករា ប្រើរថយន្តបាញ់ទឹកនៅតាមសាលារៀន ដើម្បីកាត់បន្ថយរលកកម្តៅ ជូនសិស្សានុសិស្ស

2024/04/30 05:26:54 pm        585

ខណៈបច្ចុប្បន្ន កត្តាអាកាសធាតុហាក់មានការឡើងកម្តៅខ្លាំងគួរឱ្យកត់សម្គាល់ផងនោះ អាជ្ញាធរ​ខណ្ឌ​៧មករា ដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ បានយកចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រើ​ប្រាស់​រថយន្ត​បាញ់ទឹក ដោយបាញ់នៅក្នុងបរិវេណបណ្តាសាលាបឋមសិក្សា ក្នុងមូលដ្ឋាន​របស់​ខ្លួន​ ដើម្បីជាការចូលរួមចំណែកកាត់បន្ថយរលកកម្តៅ ដែលជាផ្នែកមួយប៉ះពាល់ដល់សុខភាព និង​ការ​រៀនសូត្ររបស់ក្មួយៗជាសិស្សាតូចៗ នៅតាមសាលារៀន ។

លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងលោកថេង សុថុល អភិបាល​ខណ្ឌ​បាន​ឱ្យ​ដឹង​ថា ដោយសារតែកត្តាអាកាសធាតុ នៅរាជធានីភ្នំពេញក្នុងមួយរយះពេលក្រោយមកនេះ មាន​ការ​ឡើង​កម្តៅរហូតដល់៤០អង្សារ ដែលជាកត្តាព្រួយបារម្ភមួយ ទើបរដ្ឋបាលខណ្ឌ បានរៀប​ចំ​រថយន្ត​ក្នុង​ការចុះបាញ់ទឹកដល់សាលាបឋមសិក្សាចំនួន០២ គឺសាលាបឋម​សិក្សា​បាក់​ទូក និង​សាលា​បឋម​សិក្សាវត្តព្រះពុទ្ធមានបុណ្យ ។

លោកអភិបាលរង បន្ថែមថា ការចុះបាញ់ទឹកនេះ គឺធ្វើឡើងរៀងរាល់២ថ្ងៃម្តង ឬអាច​ក៏​បត់​បែន​តាម​ភាព​ជាក់ស្តែង នៃអាកាសធាតុ បើធាតុអាកាសនៅតែក្តៅខ្លាំង អាជ្ញាធរអាច​ចុះបា​ញ់​ទឹក​ជា​ប្រចាំ​ផង​ដែរ រហូតអាកាសធាតុវិលទៅរកភាពប្រក្រតីឡើងវិញ ។

លោក សុខ គឹមសួគ៌ នាយកសាលាបឋមសិក្សារបាក់ទូក មានក្តីសប្បាយរីករាយ ចំពោះ​ការ​គិតគូរ​រ​​បស់​រដ្ឋបាលខណ្ឌមកតាមសាលាបឋមសិក្សា ដែលមានសិស្សតូចៗជាច្រើនកំពុងរៀនសូត្រ ។ ក្នុ​ង​ស្ថានភាពអាកាសឡើងកម្តៅនេះដែរ ក្នុងនាមនាយកគ្រប់គ្រងសាលា លោក​ក៏​បាន​ណែ​នាំ​ដល់​សិស្ស​ញុំាទឹ​កឱ្យបានច្រើនគ្រប់គ្រាន់ និងជ្រកក្រោមម្លប់ ឬកន្លែងដែលមានភាពត្រជាក់ មានខ្យល់​អាកាស​ចេញ​ចូលផងដែរ បង្ការការរងឥទ្ធិពលកម្តៅព្រះអាទិត្រ អាចបណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ផង​ដែរ។

គួរបញ្ជាក់ថា កត្តាអាកាសធាតុក្នុងពេល១ខែក្រោយមកនេះ មានសីតុណ្ហភាពកើនឡើងខ្លាំង ដែល​បាន​បង្កជាក្តីព្រួយបារម្ភខ្ពស់មួយសម្រាប់ប្រជាពលរដ្ឋ នៅតាមតំបន់ ឬភូមិសាស្ត្រ​នីមួយៗ​ដែល​បាន​ទទួលរងឥទ្ធិពលកម្តៅនេះ ពិសេសពលរដ្ឋនៅរាជធានីភ្នំពេញតែម្តង ព្រោះនៅ​ពេល​សីតុណ្ហភាព​ក្តៅ​បែបនេះ វាប្រាកដជាអាចប៉ះពាល់ខ្លាំងទៅដល់សុខុមាលភាពរបស់មនុស្ស៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm