ប្រជាជនហៃទី កំពុងងាកទៅរកការលក់ប្រេងឥន្ធនៈឡើងវិញ ជាមធ្យោបាយមួយដើម្បីដោះស្រាយជីវភាពរស់នៅ ដោយសារតែការកើនឡើងនៃឧក្រិដ្ឋកម្មនិងភាពក្រីក្រ បានធ្វើឲ្យប៉ះពាល់ដល់គ្រួសារ។
នៅទីក្រុង Cap-Haitien ស្ថានីយ៍ប្រេងនានា បានរឹតបន្តឹងម៉ោងធ្វើប្រតិបត្តិការរបស់ពួកគេ ហើយការខ្វះប្រេងឥន្ធនៈនៅក្នុងផ្នែកមួយចំនួនរបស់ប្រទេស ត្រូវបានគេរាយការណ៍។

អ្នកលក់ប្រេងរាយ បានបន្តលក់ប្រេងរបស់ខ្លួននៅតាមដងផ្លូវ ទៅឲ្យពលរដ្ឋដែលត្រូវការប្រើប្រាស់។
លោក Sean James ធ្លាប់លក់គ្រឿងបន្លាស់ទូរសព្ទដៃ ប៉ុន្តែបានងាកទៅលក់ប្រេងវិញ នៅពេលដែលមានការខ្វះខាតខ្លាំង។
ប្រទេសហៃទី បានជួបប្រទះការកើនឡើងអំពើហិង្សាពីក្រុមជនអន្ធពាលចាប់តាំងពីខែកុម្ភៈ។ រដ្ឋធានីព័រអូប្រាំង(Port-au-Prince) ត្រូវបានកាត់ផ្តាច់ចេញពីផ្លូវសមុទ្រ និងផ្លូវអាកាស ខណៈសម្ព័ន្ធមិត្តរបស់ក្រុមជនអន្ធពាល ប្រដាប់ដោយអាវុធយ៉ាងច្រើន ត្រូវបានជួញដូរពីសហរដ្ឋអាមេរិក ដែលបានពង្រឹងការគ្រប់គ្រងរបស់ពួកគេ។

ទិន្នន័យថ្មីៗពីការិយាល័យសមាហរណកម្មអង្គការសហប្រជាជាតិនៅប្រទេសហៃទី បង្ហាញថា មនុស្សជាង ២.៥០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស ចាប់ពីខែមករា ដល់ខែមីនា ដែលកើនឡើង ៥៣ភាគរយ ពីរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣។
ស្ថានភាពសន្តិសុខ បានជម្លៀសមនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានភាពអត់ឃ្លានដ៏គ្រោះមហន្តរាយផងដែរ។