នគរបាល ៤ នាក់ស្លាប់ និងច្រើននាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារនៅសហរដ្ឋអាមេរិក

2024/04/30 10:41:30 am        244

នគរបាលរដ្ឋបាននិយាយកាលពីថ្ងៃចន្ទ (២៩ មេសា) ថាមន្ត្រីសមត្ថកិច្ច ៤ នាក់បានស្លាប់ និងនគរបាល ៤ នាក់ទៀតបានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុង ឆាលុត (Charlotte) រដ្ឋ ណស ខារ៉ូឡាញណា (North Carolina) របស់សហរដ្ឋអាមេរិក ហើយជនសង្ស័យម្នាក់បានស្លាប់។

ប្រធាននាយកដ្ឋាននគរបាលតំបន់ ឆាលុត-មែកលិនប៊ឺក (Charlotte-Mecklenburg) លោក ចននី ជែននីងស៍ (Johnny Jennings) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មន្ត្រីដែលត្រូវបានសម្លាប់នោះគឺជាផ្នែកមួយនៃក្រុមកងកម្លាំងគាំទ្រ ម៉ាស្ហល (Marshall) របស់សហរដ្ឋអាមេរិក ដែលរួមមានមន្រ្តីមកពីភ្នាក់ងារជាច្រើន។

មន្ត្រីដែលត្រូវបានគេសម្លាប់នោះ បានប៉ុនប៉ងអនុវត្តដីកាទុកអាវុធខុសច្បាប់ដោយជនជាប់ចោទម្នាក់។ នៅពួកគេបានទៅដល់លំនៅដ្ឋានមួយដែលជនសង្ស័យស្ថិតនៅ ហើយជនដៃដល់នោះបានចាប់ផ្តើមបាញ់ប្រហារទៅលើនគរបាល ហើយពួកគេក៏បាញ់តបវិញ ក្រោយមកជនសង្ស័យបានស្លាប់នៅទីធ្លាមុខផ្ទះ។

បន្ទាប់ពីការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ក្រុមនគរបាលពិសេស បានចូលឆែកឆេរក្នុងផ្ទះនោះ និងចាប់ឃុំខ្លួនមនុស្សពីរនាក់ដែលនៅខាងក្នុងនោះ។ ប្រធាននាយកដ្ឋាននគរបាលរូបនោះបន្ថែមថា គេជឿថាយ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមអ្នកត្រូវចាប់ខ្លួននោះបានបាញ់ទៅលើនគរបាល៕

អត្ថបទដែលទាក់ទង

កងនាវាដឹកជំនួយហ្កាហ្សាផ្គើនអ៊ីស្រាអែល ខណៈអ៊ីតាលីជំរុញឲ្យមានការសម្របសម្រួល
2025/09/29 09:04:17 pm        1
កងកម្លាំងអ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សាជំរុញឲ្យពលរដ្ឋចាកចេញទៅភាគខាងត្បូង
2025/09/29 08:29:30 pm        1
ហុងគ្រីបានបិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាវិធានការសងសឹក
2025/09/29 08:02:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងនាវាដឹកជំនួយហ្កាហ្សាផ្គើនអ៊ីស្រាអែល ខណៈអ៊ីតាលីជំរុញឲ្យមានការសម្របសម្រួល

2025/09/29 09:04:17 pm
​កងកម្លាំងអ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សាជំរុញឲ្យពលរដ្ឋចាកចេញទៅភាគខាងត្បូង
2025/09/29 08:29:30 pm
​ហុងគ្រីបានបិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាវិធានការសងសឹក
2025/09/29 08:02:51 pm
​នាយករដ្ឋមន្ត្រីស៊ុយអែត៖ រុស្ស៊ីទំនងជានៅពីក្រោយយានដ្រូនបង្ហោះនៅអាកាសយានដ្ឋាន
2025/09/29 08:00:16 pm
​កម្ពុជា ចូលរួមកិច្ចប្រជុំ ចំនួន ៤ ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ នៅម៉ាឡេស៊ី
2025/09/29 07:56:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/29 05:47:21 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/29 09:48:41 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am