តាហ្ស៊ីគីស្ថាន កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញការប្រព្រឹត្តរបស់ទីក្រុងមូស្គូ លើជនជាតិតាហ្ស៊ីក

2024/04/30 06:54:53 pm        284

ក្រសួងការបរទេសរបស់ប្រទេសតាហ្ស៊ីគីស្ថាន បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាលើអ្វីដែលខ្លួនបានពិពណ៌នាថា ជាទង្វើអយុត្តិធម៌ចំពោះពលរដ្ឋរបស់ខ្លួនដោយទីក្រុងមូស្គូ នៅក្នុងជម្លោះដ៏កម្ររវាងសម្ព័ន្ធមិត្តក្រោយសូវៀត។

ក្រសួងនេះ បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីញឹកញាប់ ដែលពលរដ្ឋតាហ្ស៊ីក ត្រូវបានធ្វើបាប ក្នុងវិធីអវិជ្ជមានដោយចេតនា។

ក្រសួងមិនបាននិយាយអំពីការចាប់ខ្លួនរបស់រុស្ស៊ីលើបុរសជាច្រើននាក់ ដែលទីក្រុងមូស្គូ បាននិយាយថា មកពីប្រទេសតាហ្ស៊ីគីស្ថាន បន្ទាប់ពីមានការវាយប្រហារយ៉ាងសាហាវលើសាលប្រគុំតន្ត្រីមួយ នៅជាយនៃរដ្ឋធានីនេះ កាលពីថ្ងៃទី២២ ខែមីនា។

ក្រសួងការបរទេសតាហ្ស៊ីគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋរបស់ខ្លួនជិត ១.000នាក់ ដែលព្យាយាមចូលប្រទេសរុស្ស៊ី ត្រូវបានជាប់គាំង នៅក្នុងអាកាសយានដ្ឋានVnukovo របស់ទីក្រុងមូស្គូ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា «ដោយគ្មានលក្ខខណ្ឌអនាម័យសមរម្យត្រូវបានផ្តល់ឲ្យពួកគេ»។

ក្រសួងបានបញ្ជាក់ថា ជនជាតិតាហ្ស៊ីកចំនួន ២៧នាក់ ត្រូវបាននិរទេសហើយ ៣០៦នាក់ផ្សេងទៀត ត្រូវបានដាក់ក្នុងបញ្ជីមនុស្សដែលត្រូវនិរទេសចេញពីប្រទេសរុស្ស៊ី។

ក្រសួងបានបន្តថា៖«វិធានការរឹតបន្តឹងបែបនេះ គឺត្រូវបានអនុវត្តចំពោះតែពលរដ្ឋតាហ្ស៊ីកប៉ុណ្ណោះ។ ជនជាតិតាហ្ស៊ីករាប់សិបនាក់ ក៏បានជាប់គាំង នៅក្នុងអាកាសយានដ្ឋានផ្សេងទៀត នៅក្នុងទីក្រុងមូស្គូ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        194
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        181
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm