វាលស្មៅបាតបឹង ៥០០ ស្ថិតនៅក្នុងភូមិព្រៃស្វា ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទៅទស្សនាកម្សាន្តជារៀងរាល់ពេលល្ងាច។
គួរជម្រាបជូនថា តំបន់បឹង ៥០០ នេះ គឺជាភូមិសាស្រ្តដែលស្ថិតនៅក្នុងដីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ បច្ចុប្បន្ននេះ វាលស្មៅបាតបឹង ៥០០ បានបើកឱ្យចូលទស្សនាកម្សាន្តដោយសេរី ដោយពុំមានការហាមឃាត់នោះទេ។ ជាមួយនឹងការអនុញ្ញាតឱ្យចូលទស្សនា ក៏មានការសំណូមពរដល់ប្រជាពលរដ្ឋដែលខ្ចប់ម្ហូបអាហារយកទៅទទួលទាននៅទីនោះ ត្រូវទុកដាក់ និងវិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំចោលពាសវាលពាសកាល ដើម្បីជួយលើកកម្ពស់អនាម័ន និងបរិស្ថាន៕ អត្ថបទ៖ ចេន សុភានាថ រូបភាព៖ ពូ-នាគខ្មៅ