អ៊ីស្រាអែល៖ ក្រុមហាម៉ាស នឹងពិចារណាសំណើបទឈប់បាញ់ដោះលែងចំណាប់ថ្នូរ ដែលអាចបញ្ឈប់ការឈ្លានពានក្រុងរ៉ាហ្វា

2024/04/30 08:38:02 pm        335

ប្រភពពីមនុស្សដែលដឹងការចរចារបស់អ៊ីស្រាអែល និងអ្នកការទូតបរទេស បានប្រាប់ទូរទស្សន៍ CNNថា ក្រុមហាម៉ាស កំពុងពិចារណាសំណើក្របខណ្ឌថ្មីមួយស្នើដោយប្រទេសអេហ្ស៊ីប អំពាវនាវឲ្យក្រុមនេះដោះលែង ចំណាប់ខ្មាំងដែលខ្លួនបានចាប់២០នាក់ពីអ៊ីស្រាអែល ជាថ្នូរនឹងផ្អាកការប្រយុទ្ធគ្នានៅក្នុងដែនដីហ្កាហ្កា ។ អាមេរិក និងអង់គ្លេស ជំរុញឱ្យក្រុមហាម៉ាសទទួលយកសំណើបទឈប់បាញ់របស់អ៊ីស្រាអែល។

សំណើចុងក្រោយដែលអ៊ីស្រាអែលមិនទាន់បានយល់ព្រមទាំងស្រុងនោះ ត្រូវបានដាក់ចេញជាពីរដំណាក់កាល ដែលដំណាក់កាលដំបូងទាមទារឱ្យដោះលែងចំណាប់ខ្មាំងពី ២០ ទៅ ៣៣នាក់ក្នុងរយៈពេលជាច្រើនសប្តាហ៍ជាថ្នូរនឹងការផ្អាកការប្រយុទ្ធ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ ដំណាក់កាលទីពីរ គឺជាអ្វីដែលប្រភពនានាហៅថាជា ការស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាព ហើយចំណាប់ខ្មាំង ទាហានអ៊ីស្រាអែលជាប់ឃុំឃាំង និងសាកសពចំណាប់ខ្មាំង ដែលនៅសេសសល់ នឹងត្រូវដោះដូរសម្រាប់អ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត។

ប្រភពការទូតដែលដឹងការចរចា បាននិយាយថាការយោងលើភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាពគឺជា វិធីមួយដើម្បីយល់ព្រមចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍។ បន្ទាប់ពីការជាប់គាំងជាច្រើនខែ កិច្ចព្រមព្រៀងពីភាគីទាំងពីរ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។ ប៉ុន្តែការបរាជ័យក្នុងការព្រមព្រៀងអាចធ្វើឱ្យសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្កាហ្សាកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះ អ៊ីស្រាអែលទំនងជានឹងចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំចូលទីក្រុងរ៉ាហ្វា ភាគខាងត្បូង របស់ដែនដីហ្កាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់កំពុងជ្រកកោន ទាំងខ្វះអាហារ។ សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិក បានព្រមានប្រឆាំងនឹងប្រតិបត្តិការនេះ ដោយសារតែវិសាលភាពនៃការបាត់បង់ជីវិតជនស៊ីវិលទ្រង់ទ្រាយធំ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm