ទឹកជំនន់​សម្លាប់​មនុស្ស​ ៦០​នាក់​នៅ​ខេត្ត​ដាច់ស្រយាល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/07/30 05:26:06 pm        439

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​មួយ​ នៃ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​បាន​កប់​ក្រោម​ល្បប់​ និង​កម្ទេចកំទី ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ភ្លាមៗ​នៅ​ពេល​យប់​។​

គេ​និយាយ​ថា ​កុមារ​ និង​ស្ត្រី​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​នៅ​ក្នុង​ទីក្រុង Kamdesh ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៦០​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន និង​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​។​ តំបន់​គ្រោះ​មហន្តរាយ​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​តា​លី​បង់ ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​។​ កិច្ចពិភាក្សា​កំពុង​ត្រូវ​បាន​ធ្វើឡើង ​ដើម្បី​ព្យាយាម​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ចូល​ទៅ​ក្នុង​តំបន់ ​ដែល​ធម្មតា​ពិបាក​ទៅដល់​។​ ទីភ្នាក់ងារ​ព័ត៌មាន AP រាយ​ការណ៍​ថា ​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ស្លាប់​ចំនួន ៦០​នាក់​ ប៉ុន្តែ​ក្រុម​តា​លី​បង់​និយាយ​ថា ​មនុស្ស ១៥០​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ទឹកជំនន់​នេះ​។​

​វិស្វករ​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ខេត្ត Nuristan របស់​ទីក្រុង Kamdesh បាន​ប្រាប់​អ្នកកាសែត​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា ​ចំនួន​អ្នក​ស្លាប់​ចុងក្រោយ​អាច​លើស​ពី ២០០​នាក់​។​ សារព័ត៌មាន AP បាន​រាយការណ៍​ថា ក្រុម​តា​លី​បង់​និយាយ​ថា ​ពួកគេ​បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅ​ជួយ ​ដោយ​សន្យា​ផ្ដល់​មូលនិធិ​ជួយសង្គ្រោះ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រហែល ៦២.០០០​ដុល្លារ​អាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm