២៥ឆ្នាំ កម្ពុជាក្នុងនាមសមាជិកអាស៊ានបានរួមចំណែកសកម្មក្នុងកិច្ចការរក្សាសន្តិភាព និងវិបុលភាពតំបន់

2024/04/30 10:43:47 pm        325

អ្នកវិភាគ លើកឡើងថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្នុងឋានៈជាសមាជិកអាស៊ាន កម្ពុជា​បាន​រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

ស្របពេល​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ជាខួប២៥ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន មាន​អ្នកវិភាគបញ្ហាតំបន់ និងអន្តរជាតិ បានលើកឡើងថា គិតចាប់តាំងពីឆ្នាំ១៩៩៩ ដែល​កម្ពុជា​ចូល​ជា​សមាជិកអាស៊ានមក គឺជាសមរភូមិការទូតយ៉ាងសកម្មរបស់កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​ប្តូរវេន​ចំនួន​៣លើលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើក​ឡើង​ថា ក្រោយ​ពេល​កម្ពុជា​ចូលជាសមាជិកអាស៊ានពេញលេញបានធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់​រហូត​មាន​ការទទួលស្គាល់ពីប្រទេសមហាអំណាចធំៗ។

លោកបណ្ឌិត អះអាងថា មុនក្លាយជាសមាជិកអាស៊ាន កម្ពុជាធ្លាប់តែជាប្រទេសដែលបណ្តា​ប្រទេស​ដ៏​ទៃ​​ស្រោចស្រង់ ជ្រោមជ្រែង និងផ្តល់យោបល់ ផ្ទុយទៅវិញពេល​នេះ​កម្ពុជា​ចូល​រួម​យ៉ាង​សកម្ម​មិន​ថាទាំងការផ្តល់យោបល់ ឬគំនិតផ្តួចផ្តើមទៅលើបញ្ហានានា ខណៈឆ្នាំ២០២២ កម្ពុជា​បានចូលរួមក្នុងកិច្ចការតំបន់ ជាពិសេសបញ្ហាមីយ៉ាន់ម៉ា។

ជាមួយគ្នា លោកបណ្ឌិត គិន ភា អ្នកតាមដានបញ្ហាអន្តរជាតិ លើកឡើងថា រយៈ​ពេល​២៥​ឆ្នាំ​កន្លង​មក កម្ពុជារួមចំណែកក្នុងការដាក់ចេញ និងជំរុញអនុវត្តនូវគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ដើម្បី​ធ្វើ​ឱ្យអាស៊ានកាន់តែរឹងមាំ និងកាន់តែមានសារៈសំខាន់ទ្វេឡើងបន្ថែមទៀត។

លោក​បណ្ឌិត បញ្ជាក់ថា ក្នុងឋានៈជាសមាជិកអាស៊ាន កម្ពុជាបានជួយជំរុញ និងលើក​កម្ពស់​កិច្ច​សហប្រតិបត្តិការលើសសរស្តម្ភទាំង៣យ៉ាងសកម្ម គឺសហគមន៍នយោបាយ-សន្តិសុខអាស៊ាន, សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍វប្បធម៌អាស៊ាន រហូតសម្រេចបានសមាហរណកម្ម និងការតភ្ជាប់អាស៊ានពេញលេញស្របតាមផែនការការងារ។

សូមជម្រាបថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់​បានបញ្ជាក់ថា មានមូលហេតុសំខាន់ៗចំនួន៤ ដែលនាំឱ្យកម្ពុជាចូលជាសមាជិកអាស៊ាន ក្នុងនោះ រួមមាន៖ កត្តាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក, ស្មារតី​សហគមន៍, ការអនុវត្តន៍សេដ្ឋកិច្ចសង្គមទាក់ទងសមាហរណកម្ម និងច្រកទ្វារ​ចេញនៃការទូត​របស់កម្ពុជា។

លើសពីនេះ អាស៊ាន ជាអង្គការតំបន់ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការ​ធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់ ក្នុងគោលបំណង​សំខាន់​នៃអង្គការនេះ ​គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី៕

អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm