ហ្វីលីពីនបិទសាលារៀន ខណៈរលកកម្ដៅក្ដៅខ្លាំងរាលដាលពាសពេញអាស៊ីអាគ្នេយ៍

2024/04/30 10:45:23 pm        59

តំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងរលកកម្ដៅរយៈពេល ១សប្តាហ៍ កាលពីថ្ងៃចន្ទ (ទី២៩ ខែមេសា) ខណៈដែលសីតុណ្ហភាពឡើងខ្ពស់បំផុត នាំទៅដល់ការបិទសាលារៀន នៅក្នុងប្រទេសមួយចំនួន ហើយមានការព្រមានអំពីសុខភាពបន្ទាន់ នៅទូទាំងតំបន់។

សិស្សរាប់លាននាក់នៅសាលារដ្ឋទាំងអស់ទូទាំងប្រទេសហ្វីលីពីន ត្រូវបានបញ្ជាឲ្យស្នាក់នៅផ្ទះ នាថ្ងៃចន្ទនោះ បន្ទាប់ពីអាជ្ញាធរបានប្រកាសបិទថ្នាក់រៀនផ្ទាល់រយៈពេល ២ថ្ងៃ។ ដំបូន្មានសំខាន់ សម្រាប់មនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែង គឺត្រូវចៀសវាងសកម្មភាពក្រៅផ្ទះ និងបរិភោគទឹកឲ្យបានច្រើន ប៉ុន្តែក្មេងៗ និងមនុស្សចាស់ត្រូវបានប្រាប់ឲ្យប្រុងប្រយ័ត្នជាពិសេស។

ដូចគ្នាដែរ ព្រះរាជាណាចក្រកម្ពុជាឆ្នាំនេះ កំពុងប្រឈមនឹងសីតុណ្ហភាពឡើងខ្ពស់បំផុត ក្នុងរយៈពេល ១៧០ឆ្នាំ។ ចំណែកនាយកដ្ឋានឧតុនិយមរបស់សហភាពមីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃចន្ទនោះដែរថា ទីប្រជុំជនចំនួន ៧ នៅភាគកណ្តាលតំបន់ Magway, Mandalay, Sagaing និង Bago បានជួបប្រទះនឹងសីតុណ្ហភាពឡើងខ្ពស់បំផុត។ ទីក្រុងជាច្រើននៅមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន គឺស្ថិតនៅក្នុងបញ្ជីទីកន្លែងដែលក្តៅបំផុត នៅទូទាំងពិភពលោក។

ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយអាកាសធាតុក្តៅខ្លាំងនៅអាស៊ីអាគ្នេយ៍ ដែលកម្ដៅរដូវក្តៅត្រូពិកកាន់តែអាក្រក់ទៅៗដោយសារសំណើម បានបង្ខំឲ្យមានការលុបចោលថ្នាក់រៀន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបង្កឲ្យមានការភ័យខ្លាចពីកង្វះទឹក ការដាច់ចរន្តអគ្គិសនី និងការខូចខាតដល់ដំណាំកសិកម្ម។ យ៉ាងហោចណាស់មនុស្ស ៣៤នាក់ បានធ្លាក់ខ្លួនឈឺដោយសារកម្ដៅក្ដៅខ្លាំងនៅហ្វីលីពីន រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ក្នុងនោះមានអ្នកស្លាប់ ៦នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលថា តើអ្វីជាមូលហេតុពិតប្រាកដនៃការស្លាប់នោះ។

នៅប្រទេសថៃ សីតុណ្ហភាពបានឡើងដល់កម្រិតខ្ពស់បំផុតជិត ៤៤អង្សាសេ នៅតំបន់មួយចំនួន ភាគខាងជើងនៃប្រទេស ខណៈដែលរដ្ឋធានីបាងកក និងទីប្រជុំជនមួយចំនួនបានជួបសីតុណ្ហភាពឡើងលើសពី ៤០អង្សាសេ។ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃបានប្រាប់ឲ្យដឹងកាលពីសប្តាហ៍មុនថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានបាត់បង់ជីវិត ដោយសារជំងឺសុរិយរោគ ឬសន្លប់ដោយសារក្ដៅខ្លាំង ក្នុងឆ្នាំនេះ បើធៀបនឹង ៣៧នាក់ សម្រាប់ឆ្នាំមុន។

អ្នកវិទ្យាសាស្ត្របាននិយាយថា ចំនួនអ្នកស្លាប់ទាក់ទងនឹងកម្ដៅ នៅជុំវិញពិភពលោក កំពុងកើនឡើងគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមជាមួយនឹងសីតុណ្ហភាព ប៉ុន្តែនិន្នាការនៅតំបន់អាស៊ីឆ្នាំនេះមកទល់ពេលនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ មួយផ្នែកដោយសារការសង្ស័យអំពីរបៀបចាត់ថ្នាក់នៃការស្លាប់ដែលហាក់ដូចជាទាក់ទងនឹងកម្ដៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm