មេដាយ​មាស​សំរាប់​ចិន អូស្ត្រាលី និង​អាមេរិក​លើ​វិញ្ញាសា​ហែល​ទឹក​នៅ​អូឡាំពិក​តូ​ក្យូ

2021/07/30 05:40:17 pm        126

​អូឡាំពិក៖ ​ចិន អូស្ត្រាលី និង​អាមេរិក​បាន​បន្ត​ប្រជែង​មេដាយ​មាស​គ្នា​ លើ​ប្រភេទ​វិញ្ញាសា​កីឡា​ហែលទឹក​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​។

​​សំរាប់​វិញ្ញាសា​ហែល​មេអំបៅ​ចម្ងាយ ២០០​ម៉ែត្រ​នារី មេដាយ​មាស​បាន​ទៅ​កីឡា​ការិនី​ចិន Zhang Yufei ជាមួយ​នឹង​ថេរវេលា​កំណត់ត្រា​របស់​អូឡាំពិក ២នាទី ៣វិនាទី ៨៦ តាម​ពីក្រោយ​ដោយ​កីឡា​ការិនី​អាមេរិក​ពីរ​នាក់ Regan Smith និង Hali Flickinger ដែល​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ​។​

​​ចំណែក​ការប្រកួត​ផ្នែក​បុរស​ហែល​បែប​សេរី​ចម្ងាយ ១០០​ម៉ែត្រ កីឡាករ​អាមេរិក Caeleb Dressel ដណ្តើម​បាន​មេដាយ​មាស​អូឡាំពិក​ ជា​លក្ខណៈ​ឯកត្តជន​លើកដំបូង​ក្នុង​អាជីព​។ ​​Caeleb Dressel បាន​យកឈ្នះ​អ្នកការពារ​មេដាយ​មាស​កីឡាករ​អូស្ត្រាលី Kyle Chalmers ខណៈដែល​ថេរវេលា​ដែល​មក​ដល់ទី​ព្រ័ត្រ​របស់ Dressel ក៏បាន​បំបែក​កំណត់ត្រា​អូឡាំពិក​ផងដែរ​។ ​​វិញ្ញាសា​ហែល​បែប​កង្កែប​បុរស​ចម្ងាយ ២០០​ម៉ែត្រ វិញ​លើក​នេះ​មេដាយ​មាស​បាន​មក​កីឡាករ​អូស្ត្រាលី Izaac Stubblety-Cook យកឈ្នះ​កីឡាករ​ហូ​ឡង់ Arno Kamminga ខណៈ​មេដាយសំរឹទ្ធ​បាន​ទៅ​កីឡាករ​ហ្វាំ​ង​ឡង់ Matti Mattsson​។

​​ចុង​ក្រោយនេះ​វិញ្ញាសា​ហែល ៨០០​ម៉ែត្របុរស​បែប​សេរី​វិញ មេដាយមាស​បានមក​កីឡាករ​អាមេរិក Robert Finke ដែលជា​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ខ្លួន​ក្នុង​វិញ្ញាសា​នេះ​។ ​​កីឡាករ​អ៊ីតាលី Gregorio Paltrinieri ទទួលបាន​មេដាយប្រាក់ ខណៈ​មេដាយសំរឹទ្ធ​គឺ​កីឡាករ​អ៊ុយ​ក្រែ​ន Mykhailo Romachuk។ ​​ជ័យជំនះ​របស់ Robert Finke ប្រើ​ថេរវេលា ៧នាទី ៤១វិនាទី ៨៧ មកដល់​ទី​មុន​អ្នក​លេខ២ តែ ០​វិនាទី ២៤ ប៉ុណ្ណោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm