ប្រទេសថៃ រងឥទ្ធិពលរលកកម្ដៅ ខណៈតំបន់មួយចំនួន បានឡើងកម្ដៅដល់ទៅ ៤៤,២អង្សាសេ

2024/04/30 10:53:52 pm        60

ប្រទេសថៃ កំពុងបន្តរងនូវរលកកម្តៅដ៏ធ្ងន់ធ្ងរ ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់កម្រិតខ្ពស់ ក្នុងតំបន់មួយចំនួន ហើយអាជ្ញាធរ បានព្រមានពីអាកាសធាតុកាន់តែអាក្រក់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ស្រុកជាង៣០នៅទូទាំងខេត្តចំនួន ៧៧របស់ប្រទេសថៃ បានឃើញសីតុណ្ហភាពក្នុងខែមេសា ជាទូទៅជាខែក្តៅបំផុតនៃឆ្នាំ ជាមួយនឹងការកើនឡើងខ្ពស់ថ្មីដែលលើសពីកំណត់ត្រាក្នុងឆ្នាំ ១៩៥៨ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃ។

យោងតាមទីភ្នាក់ងារនេះ បានឲ្យដឹងថា សីតុណ្ហភាព បានឡើងដល់ ៤០អង្សារសេ នៅក្នុងខេត្តចំនួន ២៦ ក្នុងខែមេសា។

ខេត្ត Lampang ភាគខាងជើង ត្រូវបានគេមើលឃើញថា មានសីតុណ្ហភាពខ្ពស់បំផុតរហូតមកដល់ពេលនេះ ក្នុងឆ្នាំ ២០២៤ នៅ ៤៤,២ អង្សាសេ ដែលសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប្រទេសថៃ គឺ៤៤,៦អង្សាសេ ដែលត្រូវបានគេឃើញចុងក្រោយ ក្នុងឆ្នាំ ២០១៦ និង ២០២៣។

ការប្រើប្រាស់ថាមពលរបស់ប្រទេសថៃ បានកើនឡើងដល់កំណត់ត្រាមួយទៀតគឺ ៣៦.៦៩៩ មេហ្កាវ៉ាត់ នៅថ្ងៃទី ២៩ ខែមេសា ចំពេលមានសីតុណ្ហភាពកើនឡើង នេះបើយោងតាមទិន្នន័យនៅលើគេហទំព័ររបស់និយតករថាមពលរដ្ឋ។ នោះជាលើកទី៣ដែលតម្រូវការបានឡើងដល់កម្រិតកំពូលថ្មី ក្នុងរយៈពេលប្រហែលមួយសប្តាហ៍។

ការិយាល័យអាកាសធាតុ បានណែនាំប្រជាជនឲ្យជៀសវាងសកម្មភាពនៅខាងក្រៅសម្រាប់រយៈពេលដ៏យូរ ជាមួយនឹងសីតុណ្ហភាពអតិបរមា នៅក្នុងតំបន់ភាគច្រើនដែលរំពឹងថា នឹងឡើងលើស ៤០អង្សាសេ នៅថ្ងៃទី៣០ ខែមេសានេះ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm