ឥណ្ឌូនេស៊ីនឹងផ្លាស់ទីកន្លែងសម្រាប់ប្រជាជនអ្នកកោះរាប់រយនាក់ដែលរងគ្រោះដោយការផ្ទុះភ្នំភ្លើង Ruang

2024/04/30 10:57:44 pm        181

អ្នកស្រុករាប់រយនាក់របស់កោះ Ruang នៅខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវផ្លាស់ទីលំនៅ បន្ទាប់ពីមានការផ្ទុះដ៏ធំនៃភ្នំភ្លើង Ruang ចាប់តាំងពីថ្ងៃទី១៦ ខែមេសា។ ហើយបណ្ដាអ្នកជំនាញ និយាយថា គ្រប់ផ្នែកទាំងអស់នៃកោះ ឥឡូវនេះអាចងាយរងគ្រោះ ប្រសិនបើការផ្ទុះកើតឡើងម្តងទៀត។

នៅលើកោះ Ruang ភូមិចំនួន២ ដែលមាន ២៧២គ្រួសារ ឬប្រជាជនប្រហែល ៨៣៨នាក់ នឹងត្រូវផ្លាស់ចេញពីតំបន់ដាច់ស្រយាលនៅលើកោះដែលមានផ្ទៃក្រឡា ១៩គីឡូម៉ែត្រការ៉េ ក្នុងសមុទ្រ Sulawesi នេះ។

អនុប្រធានផ្នែកស្តារ និងកសាងឡើងវិញនៃទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) គឺលោក Jarwansyah កាលពីថ្ងៃចន្ទ (ទី២៩ ខែមេសា) បាននិយាយថា «ឥឡូវនេះពួកគេកំពុងត្រូវបានជម្លៀសចេញ ហើយនឹងត្រូវផ្លាស់ទីកន្លែងឆាប់ៗនេះ»។ លោកបានបន្ថែមថា ក្រសួងសាធារណការ និងលំនៅឋាន កំពុងរៀបចំ សម្រាប់ប្រជាពលរដ្ឋនៅកោះ Ruang ដែលត្រូវផ្លាស់ប្តូរទីលំនៅទៅកាន់កោះក្បែរនោះ គឺកោះ Tagulandang ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ការផ្ទុះជាបន្តបន្ទាប់ដែលអ្នកជំនាញពណ៌នាថា ជាការផ្ទុះធំជាងគេបំផុត ក្នុងរយៈពេល ៥០ឆ្នាំរបស់ឥណ្ឌូនេស៊ី បានកើតឡើងនៅភ្នំ Ruang ចាប់តាំងពីថ្ងៃទី១៦ ខែមេសាមក។ ក្រុមអ្នកជំនាញបានសរសើរការត្រៀមខ្លួនរបស់អ្នកស្រុកកោះ Ruang ដែលអាចជម្លៀសខ្លួនចេញក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលការផ្ទុះបានកើតឡើង។ ហើយមិនមានអ្នករងគ្រោះត្រូវបានរាយការណ៍បន្ទាប់ពីមានការផ្ទុះនោះ។

មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី (PVMBG) បានទម្លាក់ស្ថានភាពភ្នំភ្លើងពីកម្រិតប្រកាសអាសន្ន IV (លេខ៤) ដល់កម្រិត III (លេខ៣) ។ តែទោះជាយ៉ាងណាក្ដី សាធារណជននៅតែត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរលើកោះនោះ។

យោងតាមអ្នកជំនាញ បានឲ្យដឹងថា គ្រប់ផ្នែកទាំងអស់នៃកោះ Ruang ឥឡូវនេះត្រូវបានចាត់ទុកថា ងាយរងគ្រោះដោយលំហូរកម្អែភ្នំភ្លើង និងសំណុំឧស្ម័នដែលមានចលនាផ្លាស់ទីលឿន ក៏ដូចជាវត្ថុធាតុភ្នំភ្លើងផ្សេងទៀត ដែលធ្វើឲ្យការផ្លាស់ប្តូរទីកន្លែង គឺជាជម្រើសដ៏ល្អបំផុត សម្រាប់សហគមន៍ដែលរងផលប៉ះពាល់៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm