​ សប្បុរសជនជាច្រើនបន្តបន្ទាប់អញ្ជើញចូលរួមបរិច្ចាគថវិកាទិវា៨ឧសភា

2024/04/30 10:59:41 pm        96

ភ្នំពេញ ៖ ដើម្បីឈានឆ្ពោះទៅចូលរួម អបអរសាទរខួប១៦១ ទិវាពិភពលោក កាកបាទក្រហម ៨ឧសភា ឆ្នាំ២០២៤ ដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានសប្បុរសជនជាបន្តបន្ទាប់ បាន អញ្ជើញយកថវិកាសប្បុរសធម៌មកកាន់ស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះ ឱ្យមាននិរន្តរភាព ក្រោមធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា។ ​

​ក្នុងឱកាសជួបសវនាការលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិចា្ចគថវិកា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤នេះ ដើម្បីជួយទ្រទ្រង់ សកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា ទៅមុខទៀត។

ខណៈនោះសប្បុរសជនដែលចូលរួមបរិច្ចាគរួមមាន៖ ១អាជ្ញាធម៌អគិ្គសនីកម្ពុជា ថវិកាចំនួន១២០លានរៀល គួររំលឹក ថាអាជ្ញាធម៌អគិ្គសនីកម្ពុជា ធ្លាប់ជួយក្នុងសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១០មកម្លេះ បើគិតទាំង ឆ្នាំ២០២៤នេះ សរុបជាថវិកា ៤៨០លានរៀល និង៣០ម៉ឺនដុល្លារ, ២ក្រុមហ៊ុនកម្ពុជា តេលា ១០ម៉ឺនដុល្លារ ក្រុមហ៊ុនកម្ពុជា តេលា ធ្លាប់ជួយឧបត្ថម កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០៦មកម្លេះ បើគិតទាំងឆ្នាំ២០២៤នេះ សរុបជាថវិកាចំនួន ១,០០០,០០០,០០០(១ពាន់លានរៀល) និង ១,៤៣០,០០០ (១លាន៤៣ម៉ឺនដុល្លារអាម៉េរិក), ៣ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាFTB ៥០លានរៀល ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ធ្លាប់ជួយឧបត្ថម កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០៥មកម្លេះបើគិតទាំងឆ្នាំ២០២៤នេះ សរុបជាថវិកាចំនួន ១៨៥,០០០,០០០(១៨៥លានលានរៀល) និង ១១១,០០០ (១១ម៉ឺនដុល្លារអាម៉េរិក), ៤ ក្រុមហ៊ុន Ganzberg ឧបត្ថម (រថយន្ត Ford Ranger XL 2024 ១គ្រឿង និងមួកសុវត្ថិភាព ១ពាន់ ក្រុមហ៊ុន Ganzberg ធ្លាប់ជួយឧបត្ថម កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ ២០១៤ បើគិតទាំងឆ្នាំ២០២៤នេះ សរុបជាថវិកាចំនួន ៤ម៉ឺនដុល្លារ រថយន្ត Ford Ranger ចំនួន៦គ្រឿង មួកសុវត្ថិភាព ៣៥០០០ និង អង្ករ៥០តោន, ៥ ក្រសួងធនធានទឹក ថវិកា២ម៉ឺនដុល្លារ ក្រសួងធនធានទឹកធ្លាប់ជួយឧបត្ថម កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០១មកម្លេះ បើគិតទាំងឆ្នាំ២០២៤នេះ សរុបជាថវិកាចំនួន ១,០០០,០០០,០០ (១០០លានរៀល) និង ២៥៦,០០០,០០(២៥ម៉ឺន៦ពាន់ដុល្លារអាម៉េរិក), ៦ មន្ទីរពេទ្យព្រះអង្គឌួង ថវិកា២០លានរៀល, ៧ ធនាគារជាតិនៃកម្ពុជា ១៥០លានរៀល និងទី៨យុវជន កាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រប់គ្រង៤០ម៉ឺនរៀល។

សប្បុរជនទាំងអស់ក្រុមខាងលើ ពិតជាមានក្តីរំភើបសប្បាយរីករាយ និងអរគុណដល់ កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែល  ផ្តល់ឱកាសឱ្យក្រុមការងារបានចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួនជូន កាកបាទក្រហមកម្ពុជា សម្រាប់ក្នុងឱកាសទិវា៨ឧសភាឆ្នាំ ២០២៤នេះ ទុកជាជំនួយទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

ជាមួនេះគ្នានេះ លោកជំទាវអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្រាប់ការកៀងគររកជំនួយឧបត្ថម ទិវា៨ឧសភាឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បើរាប់បញ្ជូលទាំង ព្រះរាជជូបត្ថមនៃអង្គព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរដ្ឋ និងឥស្សរជនជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន និងជាលក្ខណៈក្រុមហ៊ុន សរុបប្រមាណជាង ៥៨៣សប្បុរជនហើយដែលបានប្រាស់ព្រះរាជទាន ព្រះរាជទ្រព្យ និងបរិច្ចាគធនធានជាបន្តបន្ទាប់ដល់ កាកបាទក្រហមកម្ពុជា ដោយសរុបជាថវិកាបានជាង ៨លានដុល្លារអាម៉េរិកហើយ។ 

លោកជំទាវកិត្ដិបណ្ឌិតបានឱ្យដឹងថា នេះជាឆ្នាំទី៥ហើយដែល កក្រក មិនបានប្រារព្ធមិទ្ទីងអបអរសាទរទិវា៨ឧសភា តែ កាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមជាថវិកា, ស្បៀងនិងសម្ភារៈនានា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីស្ថាប័នមនុស្សធម៌មួយនេះមានលទ្ធភាពបំពេញបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលត្រូវការចាំការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។

​លោកជំទាវបន្តថា ជំនួយដែលបានមកពីសប្បុរសជនទាំងនេះ គឺបាកបាទក្រហមកម្ពុជា យកទៅធ្វើជាអណ្តូងទឹកស្អាត សាលារៀន សាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន ពិសេសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាព ជូនថវិកាទៅមន្ទីរពេទ្យគន្ធបុប្ផា ជូនអាជ្ញាធរមីនជាដើម។ លើសពីនោះទៀត ជួយទៅដល់អង្កការកុមាកំព្រា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងគ្រោះធម្មជាតិផ្សេងៗទៀត។ ជាក់ស្តែងដូចជានៅក្នុងខែមេសានេះ គឺក្រុមកាងារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយ និងថវិកា ចែកជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅតាមអង្កការ សមាគម មួយចំនួន ដែលត្រូវការជំនួយជាចាំបាច់។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានបរិច្ចាគថវិកា ស្បៀង និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា នឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធាន ប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លាជួយ កាកបាទក្រហមកម្ពុជាដោយស្ម័គ្រចិត្ត ដើម្បីឲ្យស្ថាប័នមនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមទៀត ក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុត៕

អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm