UN ជំទាស់ទៅនឹងការបង់ពន្ធរបស់ស៊ូដង់ខាងត្បូង លើជំនួយមនុស្សធម៌ និងការរក្សាសន្តិភាព

2024/04/30 11:00:32 pm        201

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័នពិភពលោកមួ ប្រឆាំងទៅនឹងការបង់ពន្ធលើការដឹកជញ្ជូនជំនួយ និងប្រតិបត្តិការរក្សាសន្តិភាព ដែលត្រូវបានដាក់ដោយប្រទេសស៊ូដង់ខាងត្បូង។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ជាក់ស្តែង ការធ្វើបែបនេះផ្ទុយនឹងកិច្ចព្រមព្រៀងដែលយើងមានជាមួយអាជ្ញាធរស៊ូដង់ខាងត្បូង។ លោកនិយាយថា ទោះបីជាមានការជំទាស់ពីអង្គការសហប្រជាជាតិក៏ដោយ ក៏ការបង់ពន្ធនៅតែមាន។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោកស្រី អានីតា គីគី បេហូ (Anita Kiki Gbeho) បានព្រមានថា ការបង់ពន្ធ និងការឲ្យបង់ប្រាក់ថ្មី ដែលត្រូវបានដាក់ចាប់តាំងពីខែកុម្ភៈ នឹងបន្ថែមប្រាក់ចំនួន ៣៣៩.០០០ដុល្លារអាមេរិកក្នុងមួយខែចំពោះតម្លៃជំនួយស្បៀងអាហារ និងប្រតិបត្តិការនៃសេវាមនុស្សធម៌របស់អង្គការសហប្រជាជាតិ។ លោក Dujarric និយាយថា មូលនិធិនេះនឹងផ្តល់ស្បៀងអាហារដល់មនុស្សជាង ១៦.៣០០នាក់ សម្រាប់រយៈពេលមួយខែ។

មនុស្សជាង ៦០.០០០នាក់ បានទទួលរងផលប៉ះពាល់រួចហើយ បន្ទាប់ពីអង្គការសហប្រជាជាតិ ត្រូវបានបង្ខំឱ្យផ្អាកការទម្លាក់ជំនួយស្បៀងអាហារសង្គ្រោះជីវិតពីយន្តហោះ ហើយចំនួននេះនឹងកើនឡើងដល់ ១៤៥.០០០នាក់ នៅចុងខែឧសភា ប្រសិនបើវិធានការបែបនេះនៅតែមាន។

ការបង់ពន្ធ កំពុងធ្វើឲ្យប៉ះពាល់ដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ លោក Dujarric និយាយថា កងរក្សាសន្តិភាព កំពុងពិនិត្យមើលឡើងវិញ ផលប៉ះពាល់នៃការបង់ពន្ធលើរាល់សកម្មភាពរបស់ពួកគេ រួមទាំងការល្បាត ការសាងសង់ប៉ុស្តិ៍នគរបាល សាលារៀន មណ្ឌលថែទាំសុខភាព និងការគាំទ្រផ្នែកអប់រំ។

លោកនិយាយថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានដាក់ពង្រាយកងកម្លាំងបន្ថែម និងបានបើកការល្បាតរួមគ្នាបន្ទាន់ទៅកាន់ចំណុចក្តៅពីរកន្លែង បន្ទាប់ពីមានការកើនឡើងភ្លាមៗនៃអំពើហិង្សាអន្តរសហគមន៍។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm