ទឹកជំនន់​បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ទីជម្រក​នៅ​ជំរំ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​

2021/07/30 10:52:12 am        141

​​បង់​ក្លា​ដែ​ស៖ ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា​ បាន​បង្ក​ការ​លិច​លង់​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បង់​ក្លា​ដែ​ស​ដោយ​បាន​បំផ្លាញ​ទីជម្រក និង​បញ្ជូន​មនុស្ស​រាប់​ពាន់​នាក់​ទៅ​ស្នាក់នៅ​រួមគ្នា ​ដែល​មាន​សមាជិក​គ្រួសារ​ជាច្រើន ឬ​នៅ​ក្នុង​ជម្រក​សហគមន៍​។

​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ក្នុង​រយៈពេល ២៤​ម៉ោង​រហូតដល់​រសៀល​ថ្ងៃ​ពុធ​ទឹកភ្លៀង​ជាង ៣០​សង់ទីម៉ែត្របាន​ធ្លាក់​ទៅលើ​ជំរំ​នានា​ក្នុងស្រុក Cox's Bazar ដែល​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង ៨០០.០០០នាក់​កំពុង​រស់នៅ​។ នោះ​គឺ​ជិត​ពាក់​កណ្ដាល​នៃ​ទឹកភ្លៀង​ខែ​កក្កដា​ជា​មធ្យម​ក្នុង​រយៈពេល​ ១ថ្ងៃ​ហើយ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ត្រូវ​បាន​គេ​រំពឹងថា​ នឹង​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ​ហើយ​រដូវ​មូសុងនឹង​បន្ត​អូស​បន្លាយ​ក្នុង​រយៈពេល ៣​ខែ​ទៀត​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ស្ថានភាព​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ដែល​បង្កឡើង​ដោយ​វីរុស​រាតត្បាត​សកល COVID-19។ ​បច្ចុប្បន្ន​មានការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​ទូទាំង​ប្រទេស ជា​ការ​ឆ្លើយតប​ទៅ​នឹង​ករណី​ឆ្លង​ដែល​កំពុង​ហក់​ឡើង​ខ្ពស់​នៅ​ទូទាំង​ប្រទេស​។​ ទីភ្នាក់ងារ​នេះ​និយាយ​ថា​ មនុស្ស ៦នាក់​បាន​ស្លាប់​នៅ​ក្នុង​ជំរំ​កាលពីដើម​សប្ដាហ៍​នេះ ក្នុង​នោះ​មនុស្ស ៥​នាក់​បាន​ស្លាប់​ដោយសារ​ការ​បំណាក់​ដី ​ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ក្មេង​ម្នាក់​បាន​ហូរ​កួច​តាម​ទឹកជំនន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm