កម្មករ និងនិយោជកអះអាងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧គិតគូរយ៉ាងដិតដល់ និងធ្វើកំណែទម្រង់យ៉ាងមានប្រសិទ្ធភាពលើវិស័យការងារ

2024/05/01 12:11:20 am        85

ភ្នំពេញ ៖ កម្មករនិយោជិតបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ពួកគេ ខណៈលក្ខខណ្ឌការងារនៅក្នុងរោងចក្រសហគ្រាសមានភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខកម្មករ។

លោកស្រី នុត ស្រីមុំ ដែលជាកម្មការិនីបម្រើការងារនៅរោងចក្រ Sabrina បានលើកឡើងថាក្រោយពីមានយន្តការគាំពារដល់កម្មករិនីរោងចក្រដែលមានផ្ទៃពោះមក កម្មការិនីរូបនេះអាចចេញមុនម៉ោងចំនួន២៥នាទី និងទទួលបានប្រាក់ឧបត្ថម្ភទៅពិនិត្យសុខភាពម្តងចំនួន៨ម៉ឺនរៀល, ប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលចំនួន៥០%ពីរោងចក្រ និង៧០ភាគរយពីរាជរដ្ឋាភិបាល ក្នុងនោះក៏មានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀលពីសម្តេចតេជោអតីតនាយករដ្ឋមន្រ្តីផងដែរ។

 លោកស្រីបន្ថែមថា ខ្លួនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតពីរោងចក្រផងដែរ ក្នុងនោះមានការផ្តល់អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃចំនួនមួយពេល និងមានកន្លែងអាហារដ្ឋានសមរម្យទៀតផង។ ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីការគិតគូររបស់រាជរដ្ឋាភិបាលមកលើកម្មករនិយោជិត ជាពិសេសកម្មការិនីដែលមានផ្ទៃពោះ។  

ចំណែកលោកស្រី ឃុន ដាវី ដែលជាកម្មការិនីនៅរោងចក្រ WANLIN-ZONGHENG (CAMBODIA) បានលើកឡើងថា នៅក្នុងរោងចក្របច្ចុប្បន្ននេះមានលក្ខខណ្ឌការងារល្អ កន្លែងការងារមានសុវត្តិភាព មានបរិយាកាសការងារល្អ ស្រួលធ្វើការ ដែលអាចធ្វើឱ្យខ្លួនមានផលិតភាពការងារ ទទួលបានប្រាក់ចំណូលសមរម្យ។ 

លោកស្រីបន្ថែមថា កម្មករនិយោជិតទាំងអស់មានប័ណ្ណ ប.ស.ស. ប្រើប្រាស់គ្រប់គ្នា ដែលកម្មករអាចទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺបានដោយឥតគិតថ្លៃ ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់លើជីវភាពរបស់កម្មករ កាត់បន្ថយចំណាយផងលើថ្លៃថែទាំសុខភាពផងដែរ។ 

លោកឧកញ្ញា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ក្នុងចំណោមអ្វីដែលរដ្ឋាភិបាលបានធ្វើដើម្បីបម្រើផលប្រយោជន៍កម្មករនិយោជិតលោកចាប់អារម្មណ៍ការដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់វិស័យឯកជន។ ការបណ្តុះបណ្តាលនេះវាជាឆ្នាំងបាយសម្រាប់វិស័យឯកជន ក្នុងការបង្កើនផលិតភាព ពីព្រោះកម្មករ និងបុគ្គលិកមានឱកាសក្នុងការបង្កើនជំនាញ។  

ទន្ទឹមនឹងការគាំទ្រជានិច្ចនូវយន្តការថ្មីៗដែលបានដាក់ចូលសម្រាប់បម្រើផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា កម្មករនិយោជិត និងវិស័យឯកជនទាំងអស់បានសម្តែងការអរគុណរាជរដ្ឋាភិបាល អរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករនិយោជិតនៅទូទាំងប្រទេស។ 

គូរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាប្រមុខបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តសិទ្ធិការងារ និងការផ្តល់អត្ថប្រយោជន៍ដល់កម្មករ ហើយរាជរដ្ឋាភិបាលមានយន្តការក្នុងការលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ។

រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ជាច្រើនជូនបងប្អូនកម្មករនិយោជិត ក្នុងនោះ កម្មករប្រើប.ស.ស.ដោយឥតគិតថ្លៃ, ការដំឡើងប្រាក់ឈ្នួលក្នុងឆ្នាំ២០២៤, គិតគូរពីតម្លៃទឹកភ្លើង ផ្ទះជួល, ការបង្កើតយន្តការផ្សេងៗដើម្បីលើកកម្ពស់សិទ្ធិកម្មករ, ការឧបត្ថម្ភដល់កម្មការិនីនិយោជិតមានផ្ទៃពោះ និងមានយន្តការការច្រើនទៀតណាស់ ដែលដាក់ចេញដោយរដ្ឋាភិបាល ក្នុងនោះកម្មករក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ។ 

គួរកត់សំគាល់ថា សម្តេចមហាបវរធិបតីក៏បានដាក់ចេញនូវអនុសាសន៍ចំនួន៤ចំណុចឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ផងដែរ ក្នុងនោះទី១ សហការជាមួយក្រសួងពាក់ព័ន្ធកសាងមត្តេយ្យសហគមន៍ ទី២ កែសម្រួលអាហារដ្ឋានហូបបាយក្នុងបរិវេណរោងចក្រសហគ្រាស ទី៣ កែសម្រួលមធ្យោបាយធ្វើដំណើរ និងទី៤ ការធ្វើតេស្តទទួលស្គាល់ជំនាញដល់កម្មករនិយោជិតផងដែរ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm