លោក ពូទីន កំពុងពិចារណាការដំឡើងពន្ធជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍ ដើម្បីផ្តល់មូលនិធិដល់សង្រ្គាម

2024/05/01 12:11:59 am        241

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងពិចារណាការដំឡើងពន្ធដ៏សំខាន់ជាលើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេលជាងដប់ឆ្នាំ ជាសញ្ញានៃការកើនឡើងដែលសង្រ្គាមនៅអ៊ុយក្រែន បានកើតមានលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

សារព័ត៌មាន Bloomberg និង important Stories ដែលជាបណ្តាញសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី បានរាយការណ៍ថា វិមានក្រឹមឡាំង កំពុងងាកទៅរកការដំឡើងពន្ធលើប្រាក់ចំណេញសាជីវកម្ម និងបុគ្គលដែលមានប្រាក់ចំណូលខ្ពស់ ដែលនឹងធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ីមានរាប់សិបពាន់លានដុល្លារ ទោះបីជាការប្រកាសចុងក្រោយមិនត្រូវបានរំពឹងទុក រហូតដល់រដូវក្តៅក៏ដោយ។

លោក ពូទីន បានបង្ហាញគំនិតនេះម្តងហើយម្តងទៀតជាសាធារណៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលត្រៀមខ្លួនសម្រាប់ឱនភាពដែលរំពឹងទុកចំនួន ១,៦ ពាន់ពាន់លានរូប្លិ៍ (១៧ពាន់លានដុល្លារ)។

ការចំណាយលើវិស័យការពារជាតិរបស់រុស្សី បានកើនឡើងបីដង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើម ឈានដល់ ៨ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលនាំឲ្យវិមានក្រឹមឡាំងស្វែងរកមធ្យោបាយ ដើម្បីទាញយកមូលនិធិបន្ថែមនៅគ្រប់ទីកន្លែងដែលវាអាចធ្វើបាន។ ចាប់តាំងពីឆ្នាំ ២០២២ ប្រទេសរុស្ស៊ី បានធ្វើកំណែទម្រង់ពន្ធលើប្រេងតាមរបៀបមួយ ដែលបានបន្ថែមប្រាក់ចំណូលបន្ថែមរាប់ពាន់លាន បានដាក់ពន្ធលើការចាកចេញយ៉ាងខ្លាំងលើក្រុមហ៊ុនលោកខាងលិច ដែលសង្ឃឹមថា នឹងចាកចេញពីប្រទេសរុស្ស៊ី និងអនុវត្តពន្ធលើប្រាក់ចំណេញ។ អតីតមន្ត្រីនៅធនាគារកណ្តាលរុស្ស៊ី បានប្រាប់សារព័ត៌មាន New York Times ថា៖«ពួកគេត្រូវធ្វើអ្វីដែលហៅថា ការកៀរគរប្រាក់ចំណូល» «ហើយការបង្កើនការយកពន្ធ គឺជាផ្នែកមួយនៃការកៀរគរនេះ»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm