
ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមប៉ាឡេស្ទីនដែលជាគូប្រជែងក្រុមហាម៉ាស (Hamas) និងហ្វាតា ( Fatah) បានបង្ហាញពីឆន្ទៈនយោបាយ ដើម្បីស្វែងរកការផ្សះផ្សា តាមរយៈការសន្ទនានៅឯកិច្ចពិភាក្សាសាមគ្គីភាព នៅទីក្រុងប៉េកាំង។
ក្រុមប្រឆាំងទាំងពីរ បានបរាជ័យក្នុងការដោះស្រាយជម្លោះនយោបាយ ចាប់តាំងពីក្រុមយុទ្ធជនហាម៉ាស បានបណ្តេញក្រុមហ្វាតាចេញពីតំបន់ហ្កាហ្សាស្ទ្រីប ក្នុងសង្រ្គាមដ៏ខ្លីមួយក្នុងឆ្នាំ ២០០៧ ហើយការពិភាក្សារបស់ពួកគេ បានធ្វើឡើងប្រឆាំងនឹងស្ថានភាពនៃសង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា«ចលនារំដោះជាតិប៉ាឡេស្ទីន និងតំណាងក្រុមតស៊ូឥស្លាម បានមកដល់ទីក្រុងប៉េកាំង កាលពីប៉ុន្មានថ្ងៃមុន ដើម្បីពិភាក្សាស៊ីជម្រៅ និងដោយស្មោះត្រង់»។
«ពួកគេបានយល់ព្រមបន្តកិច្ចចរចា ដើម្បីសម្រេចបាននូវភាពជាក់ស្តែងនៃសាមគ្គីភាព និងឯកភាពជាតិប៉ាឡេស្ទីន នៅពេលចាប់ផ្តើមដំបូងនេះ»។
លោក Lin បាននិយាយថា ភាគីទាំងពីរ បានថ្លែងអំណរគុណដល់ទីក្រុងប៉េកាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការ «លើកកម្ពស់ការរួបរួមផ្ទៃក្នុងរបស់ប៉ាឡេស្ទីន និងបានឈានដល់កិច្ចព្រមព្រៀងស្តីពីកិច្ចសន្ទនា បន្ថែមទៀត»។