ស្ត្រីជនជាតិអ៊ុយក្រែនវ័យជិត ១០០ឆ្នាំ ដើរចម្ងាយ ១០គីឡូម៉ែត្រ ដើម្បីចេញពីតំបន់រុស្ស៊ីកាន់កាប់

2024/05/01 03:19:22 am        335

ស្ត្រីជនជាតិអ៊ុយក្រែនវ័យ ៩៨ឆ្នាំម្នាក់ បានប្រាប់ថា គាត់បានដើរចម្ងាយ ១០គីឡូម៉ែត្រ នៅក្រោមការបាញ់ផ្លោង ដោយទប់ខ្លួនជាមួយឈើច្រត់ និងសម្រាកផ្ទាល់ដី ដើម្បីភៀសខ្លួនចេញពីទីក្រុង Ocheretyne ក្នុងតំបន់ Donetsk ដែលឥឡូវនេះត្រូវបានរុស្ស៊ីកាន់កាប់ ហើយព្យាយាមដើរឲ្យដល់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវ។

នៅក្នុងវីដេអូដែលត្រូវបានបង្ហោះដោយនគរនបាលរបស់ប្រទេសអ៊ុយក្រែន នៅលើបណ្ដាញសង្គម កាលពីថ្ងៃចន្ទ (២៩ មេសា) ស្ត្រីវ័យចំណាស់ដែលត្រូវបានស្គាល់ថា Lidia Stepanivna បាននិយាយថា លោកយាយបានដើរដោយគ្មានអាហារ ឬទឹកបរិភោគ ហើយបានដួលជាច្រើនដង។

នៅក្នុងវីដេអូដែលបង្ហាញពីលោកយាយអង្គុយនៅលើគ្រែក្នុងទីជម្រកបណ្ដោះអាសន្ន លោកយាយ Stepanivna បាននិយាយថា៖ «ខ្ញុំមិនស្លាប់ក្នុងសង្រ្គាមនោះ (សង្គ្រាមលោកលើកទី២) ហើយខ្ញុំកំពុងរួចជីវិតពីសង្រ្គាមនេះ»។ 

តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ស្ត្រីនោះត្រូវបានរកឃើញដោយយោធាអ៊ុយក្រែន នាពេលល្ងាច ហើយបានប្រគល់ទៅឲ្យនគរបាល ដែលបាននាំលោកយាយទៅជម្រកសម្រាប់ជនភៀសខ្លួន។

គួរបញ្ជាក់ថា សង្រ្គាមដែលឥឡូវនេះ ស្ថិតក្នុងឆ្នាំទី៣ និងដែលគ្មានសញ្ញាឈានដល់ទីបញ្ចប់នោះ បានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយប្រែក្លាយទីក្រុង និងភូមិរបស់អ៊ុយក្រែនទៅជាគំនរបាក់បែក ព្រមទាំងធ្វើឲ្យប្រជាជនរាប់លាននាក់ភៀសខ្លួនចេញពីលំនៅឋាន៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm