ហ្ស៊កហ្ស៊ី ត្រូវបានចលាចលដោយសារការប៉ះទង្គិចគ្នាជុំវិញសេចក្ដីស្នើច្បាប់ ភ្នាក់ងារបរទេស

2024/05/01 02:40:56 pm        132

នគរបាលបង្ក្រាបកុបកម្មនៅក្នុងប្រទេសហ្ស៊កហ្ស៊ី បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងមនុស្សកំពុងតវ៉ាប្រឆាំងសំណើច្បាប់នេះ ដែលក្រុមប្រឆាំងមើលឃើញថា សំដៅលើសេរីភាពសារព័ត៌មាន។ ក្រុមបាតុករបានគប់ស៊ុត និងដបទឹកលើកងកម្លាំងនគរបាលនៅខាងក្រៅសភាក្នុងរដ្ឋធានី ប៊ីលីស៊ី (Tbilisi)។

ក្រុមមនុស្សបានដកថយ ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបន្តនៅលើវិថី រ៉ាស្តាវ៉េលី(Rustaveli)កាលពីល្ងាចថ្ងៃអង្គារទី៣០ខែមេសា។មនុស្សមួយចំនួនត្រូវបានរាយការណ៍ថាបានរងរបួស និងត្រូវបានឃុំខ្លួន។

កាលពីថ្ងៃទី១៧មេសា កន្លងទៅសមាជិកសភាបានផ្តល់ការគាំទ្រដំបូងចំពោះសំណើច្បាប់ស្ដីពីភ្នាក់ងារបរទេស។

នៅក្រោមច្បាប់ដែលស្នើឡើងដោយគណបក្សកាន់អំណាចក្ដីសុបិនហ្ស៊កហ្ស៊ី (Georgian Dream) បណ្ដាអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលទទួលបានមូលនិធិលើសពី ២០% ពីម្ចាស់ជំនួយបរទេស នឹងត្រូវចុះបញ្ជីជាអង្គការទទួលផលប្រយោជន៍ពីអំណាចបរទេស។

ពួកគេក៏ នឹងត្រូវបានត្រួតពិនិត្យដោយក្រសួងយុត្តិធម៌របស់ហ្ស៊កហ្ស៊ីផងដែរ ហើយអាចត្រូវបានបង្ខំឱ្យចែករំលែកព័ត៌មានរសើប ឬប្រឈមការពិន័យជាប្រាក់រហូតដល់ ២៥.០០០ ឡារីហ្ស៊កហ្ស៊ី ស្មើ៩.៤០០ដុល្លារអាមេរិក ។ការអនុម័តច្បាប់នេះនៅក្នុងអំណានលើកដំបូងរបស់ខ្លួនបានបង្កឱ្យមានការតវ៉ាតាមដងផ្លូវជាបន្តបន្ទាប់។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ អ្នកតវ៉ាជាច្រើននាក់បានរងរបួសក្នុងអំឡុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីប៊ីលីស៊ី ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm