ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

2024/05/01 04:24:16 pm        159

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤។

ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញត្រូវប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងកាលទេសអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើល បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំ អាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចបានបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ពិនិត្យការងារផ្សេងៗដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេចបាន ឬក៏ត្រូវវះកាត់ចេញ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ស្នើឱ្យកែលម្អប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ ដើម្បី អាចឱ្យរថភ្លើងអាចបើកបានក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កំពង់ផែនៅខេត្តកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអរគុណជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញគាំទ្រយ៉ាងផុសផុលចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ»។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ផែនការលើក្រដាសវាគ្មានតម្លៃសម្រាប់យើងទេ ប៉ុន្ដែតម្លៃគឺស្ថិតនៅលើការចាត់តាំង និងអនុវត្តច្បាស់លាស់»។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីថា គម្រោងព្រែកជីកហ្វូណន តេជោ ដាច់ខាតត្រូវតែធ្វើឱ្យខាងតែបាន ហើយរាជរដ្ឋាភិបាលមិនទទួលយកថវិកាពីពលរដ្ឋដើម្បីយក មកជីកព្រែកនេះនោះឡើយ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើម នៅក្នុងឆ្នាំ២០២៤ នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសកំពុងរៀបចំធ្វើ ចលនាប្រឆាំងមិនគាំទ្រចំពោះ«គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្ដេចធិបតី បញ្ជាក់ថា ពួកអ្នកគិតខុស ហើយមិនជោគជ័យទេ ពីព្រោះពួកអ្នកប្រឆាំងការកសាង និងអភិវឌ្ឍន៍សមិទ្ធផជាផលប្រយោជន៍ជាតិ ដែលមានប្រជាពលរដ្ឋរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេសបានគាំទ្រ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើ តែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ជៀសកុំឱ្យ ធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សូមកុំមានការបារម្ភព្រួយចំពោះគម្រោងព្រែក ជីកហ្វូណនតេជោ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវទឹកធម្មជាតិនោះអី ព្រោះថា ទឹកទន្លេមេគង្គ និង ទឹកទន្លេសាប ដែលបានហូរទៅសមុទ្ទដោយមិនមានរបាំងទប់នោះ គឺទឹកបានហូរក្នុងមួយវិនាទី មានចំនួនប្រមាណ ១៨០០០ ម៉ែត្រគូប ចំពោះគម្រោងព្រែកជីកហ្វូណនតេជោវិញ មានរបាំងការពារ ដែលអនុញ្ញាតឱ្យទឹកហូរទៅសមុទ្រក្នុងមួយវិនាទីត្រឹម ៣.៦ ម៉ែត្រគូបប៉ុណ្ណោះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំនេះរាជរដ្ឋាភិបាលបានវិនិយោគ និងដាក់គោលនយោបាយមួយចំនួនផ្ដោតទៅលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួន ៤៤ បានដាក់គម្រោងវិនិយោគឡើងវិញ ក្នុងនោះ ក្រុមហ៊ុនចំនួន ៨ បានឯកភាព និងចាប់ផ្ដើមដំណើរការឡើងវិញហើយ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវចេញ មកពន្យល់ជាបន្ទាន់ក្នុងនាមជំនាញ ដើម្បីពលរដ្ឋ និងសាធារណជនបានយល់ច្បាស់ពីការងារបច្ចេក ទេស ដើម្បីបញ្ជៀសការវាយប្រហារពីក្រុមអគតិ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm