ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជាគ្រប់កម្រិត បានអនុវត្តសិទ្ធិសេរីភាពខ្លួនបាន​ពេញលេញ​ស្របទៅតាមច្បាប់ ហើយមានស្ថានភាពល្អជាង​ប្រទេសជិតខាង

2024/05/01 10:30:12 am        112

នៅចំថ្ងៃប្រារព្ឋទិវាពលកម្មអន្តរជាតិ ១ឧសភានេះ សហជីពធំៗនៅកម្ពុជា បាន​លើក​ឡើង​ថា​ការ​អនុវត្ត​សិទ្ធិសេរីភាពរបស់សហជីពនៅមូលដ្ឋានក៏ដូចជាសហជីពថ្នាក់ជាតិ ទទួល​បាន​ការ​គាំពារ​សិទ្ធិ​ដោយ​ច្បាប់យ៉ាងពេញលេញ និងបានអនុវត្ត​សិទ្ធិ​របស់​ខ្លួន​យ៉ាង​ទូលំ​ទូលាយ​ដែល​បង្ហា​ញ​ពី​សិទ្ធិ​សេរី​ភាព គ្មានការបង្ក្រាប ហើយស្ថានភាពរបស់សហជីពនៅកម្ពុជា ក៏មានភាព​ល្អ​ជាង​ប្រទេស​ជិត​ខាងក្នុងតំបន់។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមើលឃើញថា ការអនុវត្ត​សិទ្ធិ​សេរីភា​ព​របស់​សហជីព​មានភាពល្អប្រសើរដោយបានអនុវត្ត​សិទ្ធិសេរីភាព​របស់​ខ្លួន​យ៉ាង​ទូលំ​ទូលាយ​ដើម្បី​ការពារ​ប្រយោជន៍​ជូនកម្មករនិយោជិត និងជាតំណាងចរចារជាមួយថៅកែរោងចក្រ។ ប្រការនេះ បាន​បង្ហាញថា កម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។

បន្ថែមពីនេះ លោក សុំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បាន​អះអាង​ថា​សិទ្ធិ​នៃការ​បង្កើត​សហជីព​នៅ​មូលដ្ឋានក៏បានរីកចម្រើនដែលមិនមានការរារាំង និង​រំខាន​ពី​រាជរដ្ឋាភិបាល​នោះឡើ​យ​ដែល​ធ្វើ​ឱ្យចំនួនសហជីពបានកើនដល់ជាង ៦០០០សហជីពនាពេលបច្ចុប្បន្ន។ បើតាម​ប្រធាន​សហជីពចាស់វស្សារូបនេះ សហជីពដែលត្រូវ​បាន​រារាំង​មាន​តែ​សហជីព ឬ​ការ​បង្កើត​ណាមួយ​ដែល​ខុសច្បាប់ស្តីពីការងារតែប៉ុណ្ណោះ។

យ៉ាងណា​ក៏​ដោយលោកកត់សម្គាល់ថា មានតែនៅកម្ពុជា​ប៉ុណ្ណោះដែ​លមា​ន​សហជីព​ច្រើន​ជាង​គេដែល​បង្ហាញពីសិទ្ធិសេរីភាពដ៏ទូលាយរបស់សហជីពនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am