នៅពេលដែលមន្ត្រីអាមេរិក ត្រូវការចរចាជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាមអាហ្វហ្គានីស្ថាន ពួកគេបានងាកទៅរកប្រទេសកាតា។
ជាមួយនឹងរុស្ស៊ីបន្តយុទ្ធនាការរបស់ខ្លួន នៅអ៊ុយក្រែន កាតាបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់សម្រាប់អ្វីដែលជាការទំនាក់ទំនងដ៏តិចតួចរវាងភាគីទាំងពីរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសវាលខ្សាច់ដ៏តូចមួយនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគម្រោងអចលនទ្រព្យ ដែលកំពុងរីកចម្រើន ជាមួយនឹងប្រាក់ចំណូលពីតំបន់ឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក។ ប្រទេសនេះ ក៏ជាទីតាំងនៃមូលដ្ឋានទ័ពអាកាសដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ាផងដែរ។

ប៉ុន្តែកាន់តែខ្លាំងឡើងក្នុងអំឡុងពេល៦ខែនៃសង្រ្គាមនៅតំបន់ហ្កាហ្សា តួនាទីរបស់កាតាជាអ្នកសម្រុះសម្រួល បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។
ទីក្រុងដូហា បានទទួលជោគជ័យមានកម្រិតក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក និង មន្ត្រីអ៊ីស្រាអែល។
កិច្ចចរចាបទឈប់បាញ់ជុំថ្មី នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ មានអេហ្ស៊ីប ជំនួសឲ្យប្រទេសកាតា ក្នុងតួនាទីដឹកនាំកិច្ចការនេះ។
ប្រទេសកាតា និយាយថា ខ្លួនកំពុងវាយតម្លៃឡើងវិញនូវតួនាទីរបស់ខ្លួន។ នៅចុងសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Majed Al-Ansari បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែលថា កាតាររំពឹងថា នឹងមាន «ការប្តេជ្ញាចិត្តកាន់តែច្រើន និងកាន់តែមានភាពហ្មត់ចត់» នៅក្នុងការចរចាពីភាគីទាំងពីរ។