ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី បានបិទព្រលានយន្តហោះជាច្រើន ខណៈផេះបានទៅដល់ម៉ាឡេស៊ី

2024/05/01 07:16:54 pm        221

ក្រុមមន្ត្រី បាននិយាយនៅថ្ងៃពុធនេះថា ការផ្ទុះភ្នំភ្លើងនៅតំបន់ដាច់ស្រយាលរបស់ប្រទេសឥណ្ឌូនេស៊ីបានបង្ខំឱ្យអាកាសយានដ្ឋានជិត១០កន្លែងបានបិទ ដោយមានផេះហុយចូលទៅដល់ប្រទេសម៉ាឡេស៊ី ខណៈអាជ្ញាធរបានប្រញាប់ប្រញាល់ជម្លៀសមនុស្សរាប់ពាន់នាក់ចេញ ដោយសារតែការភ័យខ្លាច រលកយក្សស៊ូណាមិ។

ភ្នំភ្លើង រូអាង(Ruang) បានផ្ទុះឡើងបីដងកាលពីថ្ងៃអង្គារ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផេះហុយឡើងកម្ពស់ជាង៥គីឡូម៉ែត្រទៅលើអាកាស ហើយកំពុងបង្ខំឱ្យអាជ្ញាធរចេញបទបញ្ជាជម្លៀសប្រជាជនចំនួន ១២.០០០នាក់។

នាវាសង្គ្រោះ និងនានាចម្បាំងមួយគ្រឿង ត្រូវបានបញ្ជូនទៅ ដើម្បីជួយជម្លៀសប្រជាជនរាប់ពាន់នាក់ពីកោះ តាងហ្គូឡានដាង(Tagulandang) ដោយសារតែ ការព្រមាននៅផ្នែកមួយចំនួននៃភ្នំភ្លើងអាចធ្លាក់ចូលទៅក្នុងសមុទ្រ ដែលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ។

លោកស្រី Rosalin Salindeho អាយុ ៩៥ឆ្នាំជាពលរដ្ឋកោះ Tagulandang នៃខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយអំពីការភ័យខ្លាចរបស់លោកស្រី នៅពេលដែលភ្នំភ្លើង រូអាង(Ruang) ផ្ទុះបន្ទាប់ពីលោកស្រីមកដល់កោះ ស៊ីអាវ(Siau)។ លោកស្រីនិយាយថា ភ្នំភ្លើងបានផ្ទុះឡើង វាគួឲ្យខ្លាច មានដុំថ្មធ្លាក់មកដូចទឹកភ្លៀង។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេស បានចែករំលែកផែនទី នៅព្រឹកថ្ងៃពុធនេះ ដែលបង្ហាញថា ផេះភ្នំភ្លើងបានហុយចូលទៅដល់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo ដែលប្រទេសនេះនៅជាប់ជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសប្រ៊ុយណេ។

យោងតាមការជូនដំណឹងពីក្រុមហ៊ុនអាកាសចរណ៍ AirNav Indonesia ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ការរាលដាលនៃផេះភ្នំភ្លើង បានបង្ខំឱ្យព្រលានយន្តហោះចំនួន៧កន្លែងត្រូវបិទ ជាអាកាសយានដ្ឋានធំបំផុត នៅទីក្រុង Manado និងទីក្រុង Gorontal។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm