លោក អេលី ហារ៉ែល (Eli Harel) គឺជាទាហានអ៊ីស្រាអែលមានអាយុជាង ៣០ឆ្នាំតិចតួច នៅពេលដែលលោកត្រូវបានបញ្ជូនទៅកាន់ប្រទេសលីបង់ ក្នុងឆ្នាំ ២០០៦ ដើម្បីប្រយុទ្ធនឹងអ្នកប្រយុទ្ធមកពីក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងសង្គ្រាមបង្ហូរឈាម ដែលភាគច្រើនអាចសន្និដ្ឋានបានរយៈពេលមួយខែ។

ឥឡូវនេះ លោក ហារ៉ែល មានអាយុ ៥០ឆ្នាំ បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបម្រើក្នុងកងទ័ពឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមដូចគ្នា ប្រសិនបើការបាញ់ផ្លោងនៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលក្លាយទៅជាសង្រ្គាមពេញទំហឹងជាមួយក្រុមតំណាងក្នុងតំបន់ដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់។ លោកបាននិយាយថា លើកនេះ កងកម្លាំងអ៊ីស្រាអែល នឹងប្រឈមមុខនឹងលក្ខខណ្ឌប្រយុទ្ធដ៏លំបាកបំផុតមួយចំនួនដែលនឹកស្មានមិនដល់។

លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា៖«មានអន្ទាក់ដាក់បង្កប់នៅគ្រប់ទីកន្លែង» ។ «មនុស្ស កំពុងព្យាយាមចេញពីផ្លូវរូងក្រោមដី។ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច បើមិនដូច្នេះទេ អ្នកនឹងស្លាប់ជាមិនខាន»។
លោក ហារ៉ែល រស់នៅក្នុងទីក្រុងហៃហ្វា (Haifa) ដែលជាទីក្រុងធំបំផុតទី៣ របស់អ៊ីស្រាអែល ដែលស្ថិតនៅចំពោះមុខអាវុធរបស់ក្រុមហេសបូឡា។ កាលពីពេលថ្មីៗនេះ អភិបាលក្រុងហៃហ្វា បានជំរុញឲ្យអ្នកស្រុក ស្តុកទុកស្បៀងអាហារ និងថ្នាំពេទ្យ ដោយសារតែហានិភ័យនៃសង្គ្រាមកាន់តែកើនឡើង។

អ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលរួមនៅក្នុងការកើនឡើងនៃការវាយប្រហារឆ្លងព្រំដែនប្រចាំថ្ងៃក្នុងរយៈពេល ៦ខែកន្លងមកនេះ ស្របជាមួយនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយការកើនឡើងភាពតានតឹង និងការយកលេសផ្សេងៗរបស់ពួកគេ បានជំរុញឲ្យមានការភ័យខ្លាចនៃជម្លោះក្នុងតំបន់កាន់តែកាន់តែរាលដាលធំឡើង។
ក្រុមហេសបូឡា បានប្រមូលអាវុធដ៏ច្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ ២០០៦មកម្ល៉េះ។