លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែន ត្រូវការ «ការបង្កើនល្បឿនដ៏សំខាន់»ក្នុងការបញ្ជូនសព្វាវុធពីដៃគូរបស់ខ្លួន ដើម្បីឲ្យកងទ័ពរបស់ខ្លួនប្រឈមមុខនឹងការជំរុញកងទ័ពរុស្ស៊ីក្នុងតំបន់ជាច្រើននៅជួរមុខ។

លោក ហ្សេឡិនស្គី បានធ្វើអត្ថាធិប្បាយរបស់ខ្លួននៅក្នុងវីដេអូពេលយប់ ចំពេលមានការទទួលស្គាល់ពីមេបញ្ជាការជាន់ខ្ពស់របស់លោកថា កងកម្លាំងរបស់អ៊ុយក្រែន បានដកថយពីភូមិនានា នៅក្នុងផ្នែកខ្លះនៃការប្រឈមមុខដ៏ក្តៅបំផុត នៅក្នុងសង្គ្រាមដែលមានរយៈពេលពីរឆ្នាំហើយនោះ។

លោក បាននិយាយថា៖«យើងត្រូវការការបង្កើនល្បឿនដ៏សំខាន់នៃការផ្គត់ផ្គង់ ដើម្បីបង្កើនសមត្ថភាពរបស់ទាហានរបស់យើង»។
លោកបានចង្អុលបង្ហាញជាពិសេសចំពោះការបញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការធ្លាក់ចុះនៃការផ្គត់ផ្គង់រយៈពេល ៦ខែ ដែលមានសារៈសំខាន់ ក្នុងការកែតម្រូវស្ថានភាព នៅចំណុចសំខាន់ៗ នៅក្នុងជួរមុខចម្ងាយ ១.000 គីឡូម៉ែត្រ (៦០០ ម៉ាយ)។
លោក ហ្សេឡិនស្គី បានបន្តថា៖ «យើងពឹងផ្អែកខ្លាំងណាស់លើការបញ្ជូនសព្វាវុធភ្លាមៗពីសហរដ្ឋអា មេរិក»។