ព្រះមហាក្សត្រថៃ រាជានុម័តឱ្យអតីតអ្នកការទូត លោក Maris ធ្វើជារដ្ឋមន្ត្រីការបរទេស

2024/05/01 08:02:30 pm        228

សារព័ត៌មានរាជវង្សរបស់ប្រទេសថៃ (Royal Gazette) បាននិយាយនៅថ្ងៃពុធ (០១ ឧសភា) នេះថា អ្នកការទូតចូលនិវត្តន៍ លោក ម៉ារីត សាងៀមផុង្ស (Maris Sangiampongsa) ត្រូវបានរាជានុម័តឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសនេះដោយព្រះមហាក្សត្រថៃ។

លោក ម៉ារីត វ័យ ៦៥ ឆ្នាំគឺជាអតីតឯកអគ្គរដ្ឋទូតថៃ ប្រចាំនៅអូស្ត្រាលី និងកាណាដា និងជាទីប្រឹក្សារបស់អ្នកកាន់តំណែងរដ្ឋមន្ត្រីការបរទេសពីមុន គឺលោក ផនព្រី បាហីត្ថា នុការ៉ា (Parnpree Bahiddha-Nukara) ដែលបានលាលែងពីតំណែងដោយមិននឹកស្មានដល់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបានបាត់បង់តំណែងជាឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មី។

ការតែងតាំងនេះធ្វើឡើងក្នុងពេលវេលាដ៏សំខាន់មួយ នៅពេលដែលប្រទេសថៃ បង្កើនកិច្ចខិតខំប្រឹងប្រែងការទូតក្នុងការគ្រប់គ្រងជម្លោះដែលកំពុងបន្តនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាប្រទេសជិតខាង ដែលសង្រ្គាមស៊ីវិលរវាងយោធាកំពុងកាន់អំណាច និងសម្ព័ន្ធកងទ័ពជនជាតិភាគតិច និងចលនាតស៊ូ កំពុងកើនឡើងខ្លាំង។

ប្រទេសថៃ បាននិងកំពុងដាក់សម្ពាធដល់ប្លុកតំបន់អាស៊ាន ឱ្យមានសកម្មភាពកាន់តែខ្លាំងក្នុងការព្យាយាមស្វះស្វែងរកដំណោះស្រាយ បន្ទាប់ពីបរាជ័យផែនការសន្តិភាពរបស់ខ្លួនដែលមិនទទួលបានការវិវត្តន៍ក្នុងរយៈពេលបីឆ្នាំចាប់តាំងពីត្រូវបានប្រកាស។ សមាជិកសំខាន់ៗមួយចំនួនបានខកចិត្តចំពោះការបដិសេធរបស់របបសឹកក្នុងការចូលរួមសម្របសម្រួលបញ្ជប់ជម្លោះជាមួយគូប្រជែងរបស់ពួកគេ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm