ប្រធានាធិបតីចិន កំពុងត្រៀមបំពេញបេសកកម្ម ផ្សះផ្សាទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប

2024/05/01 08:18:41 pm        300

ក្រសួងការបរទេសចិននិយាយថា មេដឹកនាំកំពូលរបស់ខ្លួន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចពីថ្ងៃទី៥ ដល់១០ ខែឧសភា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង និងទៅកាន់ ស៊ែរប៊ី និងហុងគ្រី ខណៈប្រទេសទាំងនោះកំពុងស្វែងរកការវិនិយោគពីប្រទេសចិន ទោះបីជាមានការស៊ើបអង្កេតជាច្រើនពីសហភាពអឺរ៉ុបលើគោលនយោបាយឧស្សាហកម្មរបស់ទីក្រុងប៉េកាំង និងការព្រមានពីមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនអំពីហានិភ័យក៏ដោយ។

អ្នកដឹងផែនការពិភាក្សាអំពីវិធីសាស្រ្តពីទីក្រុងប៉ារីស បាននិយាយសុំមិនបញ្ចេញឈ្មោះ ថា លោកប្រធានាធិបតី បារាំង Emmanuel Macron មានគោលបំណងធ្វើឱ្យទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក Xi កាន់តែស៊ីជម្រៅ អំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសបារាំង ខណៈ លោកបានអំពាវនាវដល់មេដឹកនាំចិន ជំរុញឱ្យលោក Vladimir Putin បញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។លោក Macron ក៏មានគោលបំណងទាក់ទាញការវិនិយោគរបស់ចិនទៅក្នុងវិស័យរថយន្តអគ្គិសនី ឬEV របស់ប្រទេសបារាំងផងដែ។

លោក Macron នឹងទទួលលោក Xi សម្រាប់អាហារពេលល្ងាចនៅវិមាន អេលីសេ (Elysee) ក្នុងទីក្រុងប៉ារីស។

លោក ឆុង ចាអ៊ីរ៉ាន (Chong Ja Ian) សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា លោក Emmanuel Macron នឹងផ្តល់ឱកាសឱ្យលោក Xi ចរចាជាមួយមហាអំណាចឈានមុខគេរបស់សហភាពអឺរ៉ុប ដែលបង្ហាញពីឆន្ទៈក្នុងការត្រួសត្រាយផ្លូវឯករាជ្យបន្ថែមទៀត ។ ដំណើរទស្សនកិច្ចនេះ គឺជាកិច្ចប្រឹងប្រែងមួយដើម្បីព្យាយាមទាញយកផ្នែកនានានៃទ្វីបអឺរ៉ុប ដែលលោក Xi យល់ថា អាចនឹងផ្ដល់ផលប្រយោជន៍បន្ថែមទៀតដល់ប្រទេសចិន។

ដំណើរទស្សនកិច្ចរបស់លោក Xi កើតឡើង ខណៈសហភាពអឺរ៉ុបកំពុងរួមដៃគ្នាកាន់តែខ្លាំងជាមួយក្រុងវ៉ាស៊ីនតោនក្នុងការប្រឆាំងនឹងសមត្ថភាពរបស់ចិនសម្រាប់ការនាំចេញដែលមានតម្លៃទាប និងប្រឈមហានិភ័យសន្តិសុខជាតិ។

កាលពីថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានទៅបំពេញទស្សកិច្ចក្នុងប្រទេសចិនដែរ និងបានជួបពិភាក្សាជាមួយលោកXi ដោយភាគីទាំង២បានសន្យាថានឹងបន្តស្វែងរកគំនិតរួមគ្នា និងដោះស្រាយការខ្វែងគំនិតគ្នា៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm