ប្រធានាធិបតីកូឡុំប៊ី៖ គ្រាប់កាំភ្លើង និងមីស៊ីលរបស់កងកម្លាំងប្រដាប់អាវុធ ត្រូវបានគេលួច ដោយសារអំពើពុករលួយ

2024/05/01 08:21:19 pm        309

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីថ្ងៃអង្គារថា ឃ្លាំងស្តុកអាវុធរបស់យោធាបានបង្ហាញថា គ្រាប់កំាភ្លើងជាងមួយលានគ្រាប់ គ្រឿងផ្ទុះរាប់ពាន់គ្រាប់ រួមទាំងគ្រាប់បែកដៃ និងមីស៊ីលមួយចំនួន បានបាត់ពីមូលដ្ឋានយោធា ដោយស្តីបន្ទោសអំពើពុករលួយចំពោះអាវុធដែលបានបាត់បង់ទាំងនេះ។

លោក Petro បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកងកម្លាំងប្រដាប់អាវុធ ដោយលោកបានបញ្ជាឲ្យរុះរើបណ្តាញពុករលួយណាមួយ នៅក្នុងកងកម្លាំងសន្តិសុខ ដោយនិយាយថា អាជ្ញាធរតុលាការ កំពុងស៊ើបអង្កេតលើបញ្ហានេះ។

លោកបានបញ្ជាក់ថា៖«មធ្យោបាយតែមួយគត់ ដើម្បីពន្យល់ពីការបាត់បង់អាវុធដែលបានកើតឡើងនោះ គឺជាយូរមកហើយ ដោយសារមានបណ្តាញមនុស្ស នៅក្នុងកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលដែល បានធ្វើពាណិជ្ជកម្មអាវុធដ៏ធំ ដោយប្រើប្រាស់អាវុធស្របច្បាប់ពីរដ្ឋកូឡុំប៊ី»។

កប្រធានាធិបតី បាននិយាយថា សព្វាវុធនឹងទៅដល់ដៃក្រុមប្រដាប់អាវុធកូឡុំប៊ី ហើយប្រហែលជាត្រូវបានរត់ពន្ធទៅកាន់ប្រទេសហៃទី ឬដាក់លក់ពួកវាទាំងនោះ នៅលើទីផ្សារងងឹតអន្តរជាតិ។

«យើងច្បាស់ជាត្រូវតែបំបែកកងកម្លាំងប្រដាប់អាវុធទាំងស្រុង ដូចជាអំណាចសាធារណៈណាមួយចេញពីឧប្បត្តិហេតុនៃអំពើពុករលួយនេះ។ នោះគឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង និងកងកម្លាំងប្រដាប់អាវុធ»។

លោក Petro បានអះអាងថា គ្រាប់កាំភ្លើងធុន ៥,៥៦ មិល្លីម៉ែត្រ ជាង១,៣លានគ្រាប់ បានបាត់ពីឃ្លាំងស្តុក នៅមូលដ្ឋានយោធាពីរ នៅក្នុងទីក្រុងTolemaida នៅប្រទេសកូឡុំប៊ីភាគកណ្តាល និងខេត្ត La Guajira រួមជាមួយនឹងគ្រាប់កាំភ្លើងរាប់សែនគ្រាប់ផ្សេងទៀត។

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm