សម្ដេចធិបតី អរគុណជាថ្មីដល់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ»

2024/05/01 09:04:36 pm        115

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់លាននាក់ ដែលបានចេញមកប្រកាសគាំទ្រចំពោះ «គម្រោងព្រែកជីកហ្វូណនតជោ» ខណៈគម្រោងនេះ ជាសមិទ្ធផលជាប្រវត្តិសាស្រ្ដសម្រាប់ប្រទេសជាតិ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសថ្លែងអំណរគុណជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ​ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយ​ជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតីនាយកដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ ដាច់ខាតត្រូវតែធ្វើឱ្យខាងតែបាន ខណៈគម្រោងព្រែកជីកនេះ នឹងចាប់ផ្ដើម នៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។

សម្ដេចធិបតីថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍​របស់កម្ពុជា​ប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ។

ក្នុងឱកាសនោះ ​សម្ដេចធិបតីឱ្យដឹងថា មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមនៅក្រៅប្រទេស​កំពុងរៀបចំធ្វើចលនាប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយសម្ដេចចាត់ទុកពួក​ប្រឆាំង​ជ្រុលនិយមទាំងនេះ កំពុងកិតខុសដែលមកប្រឆាំងការកសាង និងអភិវឌ្ឍន៍​សមិទ្ធផល​ជាប្រយោជន៍ជាតិ​ និងមានប្រជាពលរដ្ឋរាប់លានានក់ទាំងក្នុង និងក្រៅប្រទេសបានគាំទ្រ។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តចូលរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ជៀសកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី តាមរយៈនយោបាយ​មនោគមវិជ្ជា​ខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm