ក្រុមហ៊ុនTEPCO ផ្សព្វផ្សាយប្រាក់ចំណេញសុទ្ធឆ្នាំសារពើពន្ធ២០២៣ កើនពីការខាតបង់ក្នុងឆ្នាំ២០២២

2024/05/01 09:20:29 pm        145

ក្រុមហ៊ុនអគ្គិសនី TEPCO Holdings បានចេញផ្សាយលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ២០២៣ កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអគ្គិសនី TEPCO Holdings ក្រុងតូក្យូ ប្រទេសជប៉ុន បានផ្សព្វផ្សាយប្រាក់ចំណេញសុទ្ធប្រហែល ១,៦៩ពាន់លានដុល្លារសម្រាប់ឆ្នាំអាជីវកម្ម ដែលបានបញ្ចប់ទៅក្នុងខែមីនា កើនឡើងពីការខាតបង់កាលពីឆ្នាំ២០២២។

ការលក់របស់ក្រុមហ៊ុន បានធ្លាក់ចុះ១៤ភាគរយពីឆ្នាំសារពើពន្ធ២០២២ មកនៅត្រឹម ៤៣,៧៨ ពាន់លានដុល្លារ។ ប៉ុន្តែក្រុមហ៊ុន បានប្រកាសប្រាក់ចំណេញសុទ្ធចំនួន ១,៦៩ ពាន់លានដុល្លារ កើនឡើងពីការខាតបង់កាលពីឆ្នាំមុនចំនួន ៧៨៣ លានដុល្លារ។ អតិរេកលើកដំបូងរបស់ក្រុមហ៊ុន ក្នុងរយៈពេលពីរឆ្នាំ ត្រូវបានសន្មតថាជាផ្នែកនៃការធ្លាក់ចុះនៃការចំណាយលើផ្គត់ផ្គង់សម្រាប់ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្ម ដែលប្រើប្រាស់ក្នុងការផលិតថាមពលកម្ដៅ។

ក្រុមហ៊ុន TEPCO បានផ្សព្វផ្សាយនូវការចំណាយចំនួន ៩៥៧លានដុល្លារសម្រាប់សំណង ទាក់ទងទៅនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលត្រូវបានបំផ្លាញ។ នេះរួមបញ្ចូលទាំងការចំណាយសម្រាប់ការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួចចូលទៅក្នុងសមុទ្រ ពីរោងចក្រ Fukushima Daiichi ដែលបានចាប់ផ្តើម កាលពីខែសីហា ឆ្នាំមុន។

ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនមិនអាចព្យាករណ៍ប្រាក់ចំណេញសម្រាប់ឆ្នាំសារពើពន្ធ២០២៤ បានទេ ដោយសារ ក្រុមហ៊ុនមិនអាចព្យាករណ៍បានថា នៅពេលណាដែលរោងចក្រថាមពលនុយក្លេអ៊ែរ កាស្សីវ៉ាហ្សាគិ-ការីវ៉ា(Kashiwazaki-Kariwa) ក្នុងខេត្ត Niigata នឹងបន្តដំណើរការពាណិជ្ជកម្មឡើងវិញ។

ក្រុមហ៊ុនTEPCO និយាយថាក្រុមហ៊ុននឹងផ្តោតលើការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ហើយនឹងខិតខំដើម្បីទទួលបានការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថេរភាព និងអព្យាក្រឹតកាបូន ព្រមទាំងការជំរុញតម្លៃសាជីវកម្ម។ ក្រុមហ៊ុនថាមពលអគ្គិសនីឈានមុខគេទាំង ១០ នៅក្នុងប្រទេសជប៉ុន បានប្រកាសប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំសារពើពន្ធ២០២៣។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm