សាលារៀនផ្លាស់ប្ដូរម៉ោងសិក្សា និងស្រោចទឹកជាប្រចាំ ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅខ្លាំង

2024/05/01 10:15:51 pm        189

តាមបណ្ដាសាលារៀនមិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្ត ចាប់ផ្ដើមធ្វើការស្រោចទឹកជាប្រចាំថ្ងៃ ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅខ្លាំង។ ទន្ទឹមគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សាផងដែរ ដោយវេនព្រឹកចាប់ផ្ដើមនៅម៉ោង ៧.00 ចេញម៉ោង ១០.00ព្រឹក រឺឯវេនថ្ងៃចូលសិក្សានៅម៉ោង ២.០០ ចេញម៉ោង ៥.០០ ល្ងាច។

កម្ពុជា ក៏ដូចជាប្រទេសជិតខាងក្នុងតំបន់ បច្ចុប្បន្នកំពុងជួបវិបត្តិនៃការកើនឡើងកម្ដៅខ្លាំង។ ជាក់ស្ដែងសម្រាប់ប្រទេសកម្ពុជា ក្នុងរដូវប្រាំង ជាពិសេសមួយរយៈចុងក្រោយនេះ អាកាសធាតុបាន​ឡើងកម្ដៅ លើសពី ៤០ អង្សា ដែលបង្ករជាផលវិបាកសម្រាប់មនុស្សគ្រប់គ្នា ពិសេសកុមារ និងមនុស្សចាស់ដែលមានភាពប្រឈម។

ស្របពេលដែលកម្ដៅមានការហក់ឡើងខ្លាំងបែបនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សា ដើម្បីទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្ស និងការបំពេញការងាររបស់គ្រូបង្រៀន។ ការផ្លាស់ប្ដូរ គឺវេនព្រឹកត្រូវចូលរៀន ម៉ោង ៧.00 ចេញម៉ោង ១០.00ព្រឹក ចំណែគវេនថ្ងៃចូល​សិក្សានៅម៉ោង ២.០០ ចេញម៉ោង ៥.០០ ល្ងាច។

សម្រាប់ការកើនឡើងកម្ដៅនេះដែរ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា ​ក្រសួងកំពុងធ្វើការងារតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានភាព​សាលានីមួយៗ ដើម្បីអាចស្វែងរកដំណោះស្រាយបន្ទាន់តាមករណីជាក់ស្ដែង។

ទន្ទឹមនឹងការផ្លាស់ប្ដូរម៉ោងសិក្សានេះដែរ តាមបណ្ដាសាលារៀន ក៏បានដាក់ចេញវិធានការផ្ទាល់ខ្លួន ទៅតាមលទ្ធភាពជាក់ស្ដែង ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅនេះដែរ។ ភាគច្រើនជាការ​សង្កេតឃើញ គឺសាលាចាប់ផ្ដើមស្រោចទឹក ក្នុងថ្នាក់រៀន រឺនៅតាមបរិវេណសាលា។ សម្រាប់ សាលាបឋមសិក្សាសំបួរមាស ក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានតទុយោទឹកដោយខ្លួនឯង និងធ្វើការស្រោចនៅក្នុងបន្ទប់រៀនរយៈពេលជិតមួយសប្ដាហ៍រួចមកហើយ។

លោក សាយ ឆាយ ជានាយកសាលាបឋមសិក្សាសំបួរមាស លើកឡើងថាការបាញ់ទឹក​រយៈពេល​ប៉ុន្មានថ្ងៃមកនេះ ជួយដល់ការសិក្សារបស់សិស្សបានច្រើន។ លើកសម្គាល់ឃើញថា ប៉ុន្មានថ្ងៃមុន​ឳពុកម្ដាយមួយចំនួនបានសុំច្បាប់ឱ្យកូនឈប់សម្រាក ដោយសារបញ្ហាកម្ដៅខ្លាំង តែចាប់ពីសាលា​មានការស្រោចទឹកនៅក្នុងបន្ទប់រៀននេះ ចំនួនសិស្សសុំច្បាប់គឺមានការធ្លាក់ចុះ។ ទន្ទឹមនឹងធាតុអាកាសបែបនេះ លោកក៏សំណូមពរឱ្យអាណាព្យាបាលរៀបចំ ទឹកពិសារសម្រាប់កូនជាចាំបាច់ផងដែរ។

កំពុងអង្គុយរៀនក្នុងបន្ទប់ដែលបាញ់ទឹកសើមជាប្រចាំ កុមារាកុមារី លើកឡើងជាសប្បាយចិត្ត ព្រោះការស្រោចទឹកនេះ ​ជួយឱ្យពួកគេទទួលបានភាពត្រជាក់ ងាយស្រួលអង្គុយសិក្សាជាងមុន។

ក្រសួងអប់រំ ក្រៅពីសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សា​ ក៏បានបញ្ជាក់ដែរថា ​ករណីសីតុណ្ហភាព​កើនឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្ដែង៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm