ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរដ្ឋាភិបាលជប៉ុនផ្ដល់គ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៤ ក្នុងនាមជាបញ្ញវន្តឆ្នើមដែលរដ្ឋាភិបាលជប៉ុនទទួលស្គាល់នូវស្នាដៃ និងការចូលរួមចំណែកនៅក្នុងកិច្ចការសង្គម។ នេះបើយោងតាមការជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ជារដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបច្ចុប្បន្នជានាយកកិត្តិយស នឹងត្រូវទទួលគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ជាការទទួលស្គាល់នូវការរួមចំណែករបស់ឯកឧត្តម ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនាពេលខាងមុខ៕ ដោយ៖ ចេន សុភានាថ


