ជយលាភី​ប្រកួត​រ៉ូ​បូត​ថ្នាក់​ជាតិ​កម្ពុជា ​នឹង​បាន​ទៅ​ចូលរួម​ប្រកួត​រ៉ូ​បូត​អន្តរជាតិ ABU Robocon 2020 នៅ​ចុង​ឆ្នាំនេះ​

2021/04/27 09:59:58 am        27

ភ្នំពេញ៖ ការប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ សម្រាប់​ឆ្នាំ ២០២០​នេះ បាន​បញ្ចប់​ដោយ​ភាព​ជោគជ័យ​ដោយ​បាន​រក​ឃើញ​ជយលាភី​ចំនួន ៧​ក្រុម ហើយ​ជយលាភី​លេខ​១​ សម្រាប់​ប្រកួត​រ៉ូ​បូត​ថ្នាក់​ជាតិ​កម្ពុជា​នឹង​បាន​ទៅ​ចូលរួម​ប្រកួត​រ៉ូ​បូត​អន្តរជាតិ​ABU Robocon 2020 នៅ​ចុងឆ្នាំ​២០២០ នៅ​ប្រទេស​ហ្វី​ជី​។​

​កម្មវិធី​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ​សម្រាប់​ឆ្នាំ​២០២០ ដើម្បី​ស្វែងរក​ជយលាភី​ប្រចាំ​ឆ្នាំ​ក្នុង​ការបន្ត​តំណាង​កម្ពុជា​ទៅ​ប្រកួត​រ៉ូ​បូត​ថ្នាក់​អន្តរជាតិ និង​លើកកម្ពស់​សមត្ថភាព​យុវជន​ខ្មែរ​ក្នុង​វិស័យ​រ៉ូ​បូត​និង​ស្វ័យប្រវត្តិកម្ម បាន​ប្រព្រឹត្តទៅ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ ក្រោម​វត្តមាន​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន ,​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន ​និង​កីឡា ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ី​រុ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​មានការ​ចូលរួម​ពី​អ្នកទស្សនា​ប្រមាណ​ជិត​៤០០​នាក់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​សម្រាប់​ការប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ​លើក​ទី​៧ ឆ្នាំ​២០២០ រៀបចំឡើង​ក្រោម​ប្រធានបទ រ៉ូ​បូត​បាល់​ឱប បាន​រក​ឃើញ​នូវ​ក្រុម​ជយលាភី​ចំនួន ៧​ក្រុម ដោយ​ជយលាភី​ទី ១ បាន​ទៅលើ​ក្រុម NPIC02 ជយលាភី​លេខ ២​បាន​ទៅលើ​ក្រុម NPIC01 ជយលាភី​ផ្នែក​វិស្វកម្ម បាន​ទៅលើ​ក្រុម PPI01 ជយលាភី​ផ្នែក​គំនិត បាន​ទៅលើ​ក្រុម NTTI01 ជយលាភី​ផ្នែក​រចនា បាន​ទៅលើ​ក្រុម RUPP01 ជយលាភី​ផ្នែក​ប្រជាប្រិយភាព​បាន​ទៅលើ​ក្រុម PPI01 និង​ជយលាភី​តូយ៉ូតា បាន​ទៅលើ​ក្រុម NUM01 ។​

​ឯកឧត្ដម ខៀវ កញ្ញា​រិ​ទ្ធ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​អប់រំ ស្ថានទូត​ជប៉ុន សាកលវិទ្យាល័យ និង​ក្រុមការងារ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​ចូលរួម​សហការ ​និង​បាន​ធ្វើអោយ​កម្មវិធី​នេះ ​ប្រព្រឹត្តទៅបាន​ជោគជ័យ រហូត​ស្វែង​រកបាន​ក្រុម​ទទួលបាន​ជ័យលាភី សំរាប់​តំណាង​កម្ពុជា​បន្ត​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​ទៀត ជាពិសេស​ គឺ​ការចូលរួម​របស់​ក្រុម​នីមួយៗ​ក្នុង​ការប្រកួត​ថ្នាក់ជាតិ​នេះ​។​

​នាឱកាស​នោះដែរ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានការ​សម្ដែង​ការគាំទ្រ​ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើង ហើយ ក៏បាន​លើកឡើង​ដែរ​ថា​ការប្រកួត​នេះ ផ្ដល់នូវ​សារៈប្រយោជន៍ ១០​ចំណុច​ធំៗ សម្រាប់​ក្រុម​ចូល​ប្រកួត ។​

​សូម​បញ្ជាក់ថា ទូរទស្សន៍​ជាតិ​កម្ពុជា បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​រ៉ូ​បូត​នេះ​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ហើយ សម្រាប់​ឆ្នាំ​២០២០​នេះ គឺជា​លើក​ទី​៧​ហើយ​។

​ប្រធានបទ រ៉ូ​បូត​បាល់ឱប ដែល​រៀបចំ​នៅ​ឆ្នាំនេះ គឺ​បំ​លែង​ចេញពី​កីឡា​បាល់ឱប ជា​ប្រពៃណី​របស់​ប្រទេស​ហ្វី​ជី ដែលជា​ម្ចាស់ផ្ទះ​ការប្រកួត រ៉ូ​បូត​អន្តរជាតិ​ABU Robocon 2020​។ ការប្រកួត​នេះ គឺ​តម្រូវឱ្យ​ក្រុម​និ​មួយៗ​មាន រ៉ូ​បូត​ចំនួន​ពីរ រ៉ូ​បូត​ទាំងពីរ​នេះ ការសហការ​គ្នា ក្នុងការ ចាប់បញ្ជូន ទទួល ដាក់ និង​ទាត់​បាល់​បញ្ចូល​ទី​។​

​សម្រាប់​ការប្រកួត​នេះ មាន​ថេរវេលា​មួយ​ប្រកួត​រយៈពេល ៣ នាទី និង រយៈពេល​នៃ​ការត្រៀម​រៀបចំ​មុន គឺ ១​នាទី​។ ក្នុងការ​ប្រកួត​មួយ ក្រុម​រ៉ូ​បូត​ណា ដែល​ទទួលបាន​ពិន្ទុ​ច្រើនជាងគេ ក្រុម​នោះ​នឹង​ឈ្នះ​។

​សម្រាប់​ក្រុម​ជយលាភី​លេខ​១​នឹងត្រូវ​តំណាង​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​អន្តរជាតិ ABU Robocon 2020 នា​ចុង​ឆ្នាំនេះ​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm