លោក Musk បំបែកក្រុមបញ្ចូលថាមពលរថយន្ត EV របស់ Tesla ដោយមិនផ្ដល់ព័ត៌មានដល់អតិថិជន

2024/05/01 03:44:54 pm        68

ការសម្រេចចិត្តភ្លាមៗរបស់លោក Elon Musk ក្នុងការបញ្ឈប់បុគ្គលិកដែលដំណើរការអាជីវកម្មសាកថ្ម ឬបញ្ចូលថាមពលរថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន Tesla បានធ្វើឲ្យប៉ះពាល់ភ្លាមៗដល់បណ្ដាក្រុមហ៊ុនផលិតរថយន្ត ក្នុងការត្រៀមរៀបចំឧបករណ៍ថ្មី ដើម្បីឲ្យអតិថិជនប្រើប្រាស់បណ្តាញ Tesla Supercharger (ឧបករណ៍បញ្ចូលថាមពលលឿនខ្លាំង)។ នេះបើតាមការលើកឡើងរបស់មន្ត្រីឧស្សាហកម្ម និងអ្នកវិភាគ កាលពីថ្ងៃអង្គារ (ទី៣០ ខែមេសា)។

សម្រាប់ពេលនេះ ក្រុមហ៊ុន General Motors (GM), Ford និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែលបានចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២៣ ដើម្បីផ្តល់ឲ្យអតិថិជននូវលទ្ធភាបប្រើប្រាស់បណ្តាញនេះ បាននិយាយថា ពួកគេមិនកែប្រែផែនការរបស់ខ្លួននោះឡើយ។

ការសម្រេចរបស់ក្រុមហ៊ុន Tesla ក្នុងការបើកបណ្តាញរបស់ខ្លួន ដើម្បីប្រជែងជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្ត EV ត្រូវបានសាទរដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងបានបើកផ្លូវឲ្យក្រុមហ៊ុន Tesla ទទួលបានការឧបត្ថម្ភធនពីសហព័ន្ធ ដើម្បីយកទៅពង្រីកលទ្ធភាពនៃប្រព័ន្ធស្តង់ដារសាកថ្មនៅអាមេរិកខាងជើង (Nacs)។

យោងតាមអតីតបុគ្គលិក ២នាក់ និងការបង្ហោះជាច្រើន នៅលើគេហទំព័រ LinkedIn បានឲ្យដឹងថា ការសម្រេចចិត្តរបស់លោក Musk ក្នុងការបញ្ចប់តួនាទីប្រធានអាជីវកម្ម គឺលោកស្រី Rebecca Tinucci និងបុគ្គលិកភាគច្រើន ឬទាំងអស់ដែលដំណើរការ និងថែទាំប្រព័ន្ធនេះ បានធ្វើឲ្យមន្ត្រីនៅក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ Tesla ស្ថិតក្នុងភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួន។ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am